សាលារៀនស្តង់ដារបែបជប៉ុន បើកដំណើរការក្នុងប្រទេសកម្ពុជាហើយ សិក្សាដោយមិនគិតថ្លៃ….(មានវីដេអូ)

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។

សាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ដែរថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នេះ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅទីនេះ ដោយពុំមានបង់ប្រាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត។

សូមទស្សនាវីដេអូខាងក្រោមនេះ៕

%d bloggers like this: