វឌ្ឍនាកា មានឈ្មោះជាប់ជម្រើសជាតិវិញ

បញ្ជីកីឡាករទាំង២៤រូប ដែលនឹងត្រៀមប៉ះនឹងក្រុមជម្រើសជាតិទីម័រខាងកើត ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ បានបញ្ចេញឲ្យដឹងកាលពីព្រឹកមិញនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងបញ្ជីកីឡាករនោះ គឺការវិលត្រលប់មកវិញរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលបានខកខានក្នុងការប្រកួតមិត្ដភាពកន្លងទៅ ពេលកម្ពុជា ចាញ់ម៉ាឡេស៊ី ៣-១ កាលពីខែមុន ដោយសារបញ្ហារបួស។

សូមបញ្ជាក់ថា ការប្រកួតទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត គឺជាការប្រកួតមិត្ដភាពអន្ដរជាតិដែលនឹងប្រព្រឹត្ដឡើងនៅថៃ្ងទី១២ ខែតុលា នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Honda ដើម្បីត្រៀមមុននឹងឈានចូលដល់ការប្រកួតពានរង្វាន់ AFF Suzuki Cup នៅខែវិច្ឆិកា ខាងមុខ៕

%d bloggers like this: