សូមប្រយ័ត្នពីវត្ថុគ្រោះថ្នាក់នេះ!បុរសម្នាក់ឆក់ត្រី មិនប្រយ័ត្នក៏ឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់

ពោធិ៍សាត់៖ បុរសម្នាក់ឆក់ត្រី មិនប្រយ័ត្នក៏ឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨  នៅ​មាត់ប្រឡាយធំ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

ជនរងគ្រោះមានឈ្មោះ តឺក ខឿន ហៅកិះ ភេទ​ប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ​ បានធ្វើការពិនិត្យសាកសព រួចបានឲ្យដឹងថា សាកសពស្លាប់ដោយសារត្រូវខ្សែភ្លើងឆ​ក់ពិតប្រាកដមែន រួចប្រគល់សាកសពឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

%d bloggers like this: