ពូកែមែន!!!ហែកគុក(Jailbreak)នៅខ្មែរបានសំរេច រត់រួចពិរុទ្ធជនម្នាក់….

កំពង់ស្ពឺ៖ ពិរុទ្ធជនដែលគេអះអាងថា​ មានជម្ងឺម្នាក់​ នោះត្រូវបានមន្ត្រីអនុរក្សពន្ធនាគារខេត្តបញ្ជូន​ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈកំពុងសម្រាកព្យាបាល​ ក៍រត់គេចខ្លួន​ បាត់ស្រមោល កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្នោរទី២ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ។

លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារបានឲ្យដឹងថាពិរុទ្ធជនរូបនោះ​ មានឈ្មោះ​ ឃុន មករា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងទម្លាប់ ឃុំវល្លិសរ ស្រុកកសំរោងទង ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច​ ភូមិ​ ឃុំ​ ខាងលើពីបទរក្សាទុក​ និងចែកចាយនូវសារធាតុញៀនខុសច្បាប់​ តាមដីការបង្គាប់ឲ្យឃុំបណ្តោះអាសន្នតាមមាត្រាលេខ២១៩នៃក្រមនិតិវិធីព្រហ្មទណ្ឌ​ ។

មន្ត្រីពន្ធនាគាររាយការណ៏ថា នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិរុទ្ធជនខាងលើបានចុកពោះ ហើយមន្ត្រីពន្ធនាគារក៏បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល​ ។លុះព្រឹកឡើងថ្ងៃកើតហេតុពិរុទ្ធជនគេចខ្លួនបាត់ស្រមោលទៅហើយ ទើបឃើញមន្ត្រីនគរបាលចុះទៅព័ទ្ធកន្លែងកើតហេតុតែរកមិនឃើញសម្បីតែដានជើង នាំអោយពលរដ្ឋគិតថាជារឿងមិនប្រកតី ត្រឹមអ្នកជម្ងឺចុកពោះធម្មតាម្នាក់បញ្ជូនមកពេទ្យខាងក្រៅពន្ធនាគារ ។

ហើយថែមប្រាប់មូលហេតុថា ដោយសារមន្ត្រីអនុរក្សពន្ឋនាគាដែលការពារនោះបានរវល់មកហូបមីនៅខាងក្រៅមិនបានដាក់ខ្នោះការពារ។

%d bloggers like this: