រូបភាពដ៏មានអត្ថន័យ! នៅពីក្រោយក្មេងប្រុសដ៏កំសត់ម្នាក់ ដើរសុំទានគេ កំពុងតែធ្វើឲ្យគ្រប់គ្នារំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក…

ហ្វីលីពីន៖ រូបភាពក្មេងប្រុស-ស្រី ពីរនាក់បងប្អូន ដើរសុំទានគេដើម្បីចិញ្ចឹមក្រពះ បច្ចុប្បន្នកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីត្រូវបានគណនីហ្វេសប៊ុកមួយ បានបង្ហោះចែកចាយជាសាធារណៈ និងបង្ហាញប្រាប់ពីការពិត ដែលធ្វើឲ្យគ្រប់គ្នារំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក។

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៧ អ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះថា Geo Tolentino Ringor បានចែកចាយរូបភាព២សន្លឹក ដ៏មានអត្តន័យ នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានរៀបរាប់ថា រូបគាត់ហើយនឹងស្វាមីរបស់គាត់ឈ្មោះ John Benedict បាននាំគ្នាចូលទៅញ៉ាំអាហារ នៅភោជនីយដ្ឋានយីហោ «Jollibee» ស្ថិតក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន។ ខណៈនោះស្រាប់តែមានក្មេងប្រុសដ៏គួរឲ្យកំសត់ម្នាក់ បានចូលមកសុំអាហារញ៉ាំ។

ដោយសារតែក្តីអាណិតអាសូរ លោក John ក៏បានប្រាប់ភរិយារបស់លោក ឲ្យទិញអាហារបន្ថែមមួយសម្រាប់ទៀត ដើម្បីឲ្យក្មេងប្រុសសុំទាននោះផងដែរ។ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ បន្ទាប់ពីក្មេងប្រុសអភ័ព្វនោះ បានដើរចេញពីហាង ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានសង្កេតឃើញថា តាមពិតទៅក្មេងប្រុសសុំទាន មិនស្គាល់អត្តសញ្ញាណខាងលើនេះ មិនមែនមានតែខ្លួនគេតែម្នាក់ឯងប៉ុណ្ណោះទេ គឺក្មេងប្រុសនោះបានយកអាហារ ដែលសុំពីពួកគាត់បាន យកទៅចិញ្ចឹមប្អូនស្រីតូចគេម្នាក់ទៀត ដែលកំពុងតែរង់ចាំនៅខាងក្រៅឯណោះ ។

ជាការពិតណាស់ បើតាមមើលទៅអាហារប៉ុណ្នឹង វាពិតជាមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ពួកគេទាំងពីរនាក់ ប៉ុន្តែបើក្រឡេកទៅមើលឯសកម្មភាព និងទឹកមុខរបស់ពួកគេទាំងពីរវិញ គឺពិតជាសប្បាយរីករាយ និងពេញចិត្តនូវអាហារ ដែលពួកគេទទួលបានយ៉ាងខ្លាំង។

%d bloggers like this: