អាណិតណាស់!​ ប្រពន្ធអោបកូនស្រែកទ្រហូលយំពេញមាត់ទន្លេក្រោមស្ពានហង្ស ដែរប្តីគាត់ធ្លាក់ចូលទៅក្នុងទន្លេបាត់ខ្លួនឈឹង

ភ្នំពេញ៖ បុរស៣នាក់ជាកម្មករសំណងនាំគ្នាចេញពីធ្វើការមកបង់សំណាញ់យកត្រីប៉ុន្តែមិនទាន់បានបង់ផងគ្រាន់តែហែលកាត់ទន្លេស្រាបតែលង់ទឹកទន្លេបាត់ខ្លួន រកអត់ឃើញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវកោះពេជ្រ នៅចំណុចស្ពានហង្សស្ថិត នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ ដួង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រវ៉ាង ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរស៣នាក់ម្នាក់ដែលបាត់ខ្លួនមានឈ្មោះដូចខាងលើនឹង២នាក់ទៀតមិនស្គាល់អត្តសញ្ញាណធ្វើការនៅក្នុងមជ្ឃមណ្ឌលកោះពេជ្រជសកម្មករសំណង់ លុះពេលដែលដល់ម៉ោងកើតហេតុខាងលើនេះគ្នាគាត់ទាំង៣នាក់បាននាំគ្នាមកចុះហែលទឹកទៅត្រោយខាងលើប៉ុនតែជនរងគ្រោះដែលបាត់ខ្លួននោះគាត់បានយកសំណាញ់បង់ត្រីមកចងនឹងចង្កេះគាត់រួចហែលទឹកទៅប៉ុន្តែខណៈពេលនោះស្រាប់តែ២នាក់គ្នាគាត់បានហែលដល់ច្រាំងហើយនៅតែគាត់មិនដឹងថាជាយ៉ាងមិចបានជាលើកដៃហើយស្រែកអោយគេជួយទើបគ្នាគាត់ស្ទុះទៅជួយប៉ុន្តែជាអកុសលអីបាត់ខ្លួនគាត់តែម្តងប្រហែលជាសំណាញ់បង់ត្រីនោះទាក់ជើងគាត់ហើយមើលទៅបានជាគាត់ហែលមិនរួចចឹងបង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនឹងប្រពន្ធរបស់គាត់មកដល់កន្លែងកើតហេតុស្រែកទ្រហូលយំពេញមាត់ទន្លេក្រោមស្ពានហង្សសព្វថ្ងៃជនរងគ្រោះគាត់មានតែកូនស្រីម្នាក់នោះទេ អាយុប្រហែល៤ខួប។

 

ក្រោយពេលកើតហេតុប្រពន្ធជនរងគ្រោះថាចាំថ្ងៃស្អែកនាវេលាម៉ោង៤ល្ងាចាំរុករកជាបន្តទៀត៕

 

%d bloggers like this: