មានចឹងដែរ! ជនជាតិចិនម្នាក់អោយលុយ១០០ដុល្លា យកទៅដេក តែ…

ប៉ៃលិនៈ កាលពីវេលាម៉ោង១ៈ៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មានហេតុការណ៍ងការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសជនជាតិចិនម្នាក់មានឈ្មោះ លាង វូ (liang wu) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាស៊ី​ណូក្រោន (ជនបង្កហេតុ)។ ចំណែកជនរងគ្រោះ ឈ្មោះ ញាញ ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បំរើការនៅខារ៉ាអូខេ សិន ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្ដីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយសារច្រឡំមនុស្ស ព្រោះមុនពេលកើតហេតុជនជាតិចិនរូបនេះ បានឲ្យ​ប្រាក់ទៅនារីបម្រើ​ការនៅខារ៉ាអូខេម្នាក់ ចំនួន១០០$ ដើម្បីយកនារីនោះទៅ

ដេក ក្រោយមក​នារីនោះបានយក​លុយ រួចនាងក៏គេចបាត់ បន្ទាប់មកជនជាតិចិននោះ បានឃើញជនរងគ្រោះ ដោយស្មានថា ជានារីដែលយកលុយខ្លួន ក៏ប្រើហិង្សាតែម្តង។ ករណីខាងលើ ជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

%d bloggers like this: