គួរឲ្យគោរព!​ កូនប្រុស ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ចំណាយប្រាក់រាប់លានរៀលរំដោះកន្ធាយ​ ចេញពីឆ្នាំងចំហុយ

តាមរយះ Facebook របស់​ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី​ បានផុសថា

វេលាម៉ោង​១១ព្រឹក​ថ្លៃ​អាទិត្យ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​ខ្ញុំ​ម៉ុង​ ចាន់ថុល​បានសុំ​ចែកទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​)​ដែលមាន​អាយុ​កាលមិនតិចជាង៥០ឆ្នាំ​ទេមើលទៅ​ ក្នុង​តម្លៃ​ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀង​បាំងតោ​ផ្សំគ្រឿង​សម្រាប់​ឆាក្តៅ​រួចជាស្រេច​ទៅហើយ​ ។
កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត​ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ បាំងតោ​នេះមកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​នឹង​ភរិយា​សុំផ្ញើរជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​ ។

នេះជាទង្វើគួរអោយគោរពបំផុត​ ដែលជាចូលរួមថែរក្សានូវសម្បត្តិធម្មជាតិ​ ដែរកូនខ្មែរទាំងអស់ត្រូវយកជាគំរូ៕

%d bloggers like this: