រន្ធត់មែន!! អ្នកស្រុកនាំគ្នារត់ឡើងដើមឈី គេចចេញពីចង្កូមមច្ចុរាជ ដែលសំលាប់អ្នកភូមិអស់ ២២នាក់

សូមចូលរួមរំលែកទុក្ខផង !!! អ្នកស្រុកនាំគ្នារត់ឡើងដើមឈី គេចចេញពីចង្កូមមច្ចុរាជ ដែលសំលាប់អ្នកភូមិអស់ ២២នាក់

ដេលីម៉េល បានរាយការណ៍ពីវីដេអូហេតុការណ៍នៅទីប្រជុំជនអ្នកស្រុកឥណ្ឌា ក្រោយពីខ្លាសម្រុកចូលមកក្នុងទីប្រជុំជនរហូតដល់មនុស្សត្រូវនាំគ្នារត់គេចព្រាត ដោយសារតែជឿថាជាខ្លាដែលខាំនិងស៊ីអ្នកស្រុកមកអស់ ២២នាក់ហើយក្នុងរយៈពេល ១ឆ្នាំមកនេះ។

ហេតុការណ៍កើតឡើងនៅតំបន់ ឡាឃីមប៉ូ ខេរី រដ្ឋ ឧត្តរប្រទេស ភាគខាងជើងរបស់ឥណ្ឌា រូបភាពក្នុងវីដេអូបានបង្ហាញពីនាទីដែលអ្នកស្រុកនាំគ្នារត់បះដៃបះជើងតោងឡើងទៅលើដើមឈើ ក្រោយពីឃើញខ្លាដើរចូលមក ព្រមទាំងទើបតែបានឃើញសាកសពមនុស្សត្រូវខាំស៊ីអស់ពាក់កណ្ដាលខ្លួន ។

ចំណែកមួយទៀតជាសាកសពអត់ក្បាល ជើងត្រូវខាំស៊ីដល់ឆ្អឹង ចំណែកវីដេអូមួយទៀតជានាទីដែលក្រុមអ្នកស្រុកព្យាយាមបាញ់ថ្នាំសន្លប់ដាក់ខ្លា ហើយនាំគ្នាពិធីឆ្លងពេលធ្វើបានសម្រេច ។

ទោះបីជាយ៉ាងណាក៏ដោយ នៅមានអ្នកស្រុកដែលបង្ហាញពីអាការៈភ័យខ្លាចនិងសុំអង្វរអោយអ្នកណាក៏បានជួយផង ព្រោះមន្ត្រីព្រៃឈើមិនបានធ្វើអោយពួកខ្លួនមានអារម្មណ៍ថាសុវត្ថិភាពឡើយ ហើយថែមទាំងមិនបានធ្វើអ្វីមួយដើម្បីអោយខ្លាចេញអោយឆ្ងាយពីប្រជាជន ។

ចាប់តាំងពីថ្ងៃដែលរដ្ឋប្រកាសអោយបរិវេណនេះជាឧទ្យាន តាំងពីថ្ងៃទី ៩ មិនា ២០១៥ ដើម្បីមានបំណងចង់បង្កើនប្រជាករខ្លា អ្នកស្រុកដែលនៅក្បែរឧទ្យាននោះប្រហែលជា ២៥០នាក់ ក៏រស់នៅមិនបានសុខតាំងពីថ្ងៃនោះមក ។

ការវាយប្រហារធ្វើបាបពីខ្លាក្លាយជារឿងដែលកើតឡើងញយៗ រហូតដល់អ្នកស្រុកត្រូវផ្លាស់ទម្លាប់ មិនទៅណាម្នាក់ឯងក្នុងចំការស្រែ និងមិនចេញពីផ្ទះពេលយប់ ៕

%d bloggers like this: