យប់មិញព្យុះខ្លាំង យន្តហោះមកខ្មែរមានបញ្ហាធ្វើអោយអ្នកដំណើរទាំងអស់ភ័យស្លន់ស្លោ…

យប់មិញនេះពិតជាមានព្យុះនៅខ្មែរ​ ធ្វើអោយយន្តហោះមកខ្មែរមានបញ្ហាធ្វើអោយអ្នកដំណើរទាំងអស់ភ័យស្លន់ស្លោជាខ្លាំង​។​ នេះជាសម្តីរបស់បងប្រុសម្នាក់ដែរជិះយន្តយប់មិញនេះ​:

ជិះយន្តហោះ​ បាងកក ➡️ភ្នំពេញ​ រយះពេល​ 4 ម៉ោង
#airasia FD604 20:30-9:40 (03/11/2018)
ជិះចេញពី​ បាងកក​ 20:30 តែដល់ភ្នំពេញ​ ម៉ោង​ 00:30(12:30am)
ចង់សួរថា​ ក្រុមហ៊ុន​ AirAsia រាល់មុនការហោះហើរមានដែលព្យាករណ៏​ អាកាសធាតុអត់​??
បើមានប្រាកដជាដឹងថានៅភ្នំពេញ​ នឹងមានព្យុះភ្លៀងម៉ោងប៉ុម្មាន​ ហើយត្រូវអត់​ តែម្សិលមិញគឺ​ flight ត្រូវមកដល់ម៉ោង​09:30តែក្នុងពេលកំពុងហោះហើរ​ បែរជាមានខ្យល់ភ្លៀងខ្លាំង​ ដែរធ្វើឲយន្តហោះសំយ៉ុងក្បាលចុះក្រោម​ រួមជាមួយការ​ រលាក់ដូចជិះរទេះគោ​
ហើយពេលនោះភ្លាមក៏មានការហោះឡើងទៅលើវិញយ៉ាងលឿន​ តែពេលឡើងនឹងដូចកំពុងអង្កុយលើកៅអីម៉ាស្សារចឹង​ (យល់អារម្មណ៏អ្នកជិះក្នុងនឹងអត់​ ទាំងដែលទើបមើលពត័មានទាក់ទងនឹងការធ្លាក់យន្តហោះមិនដល់មួយអាទិត្យផងរួមជាមួយនឹងការមើល​video​ វាស្រដៀងម៉ងហា)
ចុះក្រោយត្រូវទៅចតនៅ​ siem reap international airport វិញ​ landingហើយអត់អោយចុះទៀត​ នៅចាំឡើងចង់2h. ហើយត្រូវបានគេ(AirAsia company) បង្ខំឲជិះមកភ្នំពេញវិញទៀត​ ទាំងដែលអារម្មណ៏​ passengers ទាំងអស់លែងនៅក្នុងខ្លួន​ហើយ​ ហើយរឿងដែលហួសចិត្តជាងនឹងទៀត​ flight attendant អត់មាន​ calm down passengers អីទេ​ អត់មានប្រកាសប្រាប់អីបន្តិចម៉ង​ ទាំងយើង​ ទាំងគេពីណាចង់បន្តជិះទៀត​ ?????
សំនួរ​ បើមានការព្យាករណ៏ហេតុអីមិន​ delay flight កន្លះម៉ោងរឺ1ម៉ោងទៅ​
ជីវិតមនុស្ស​ 100ជាងជិត​200នាក់នៅលើនឹង​ ហេតុអីក៏លេងសើចម៉្លេះ​
ហើយមានបញ្ហាចឹងហើយដូចអត់ឃើញមានការសុំទោសពីក្រុមហ៊ុនអីសោះ​ ស្ងាត់ជ្រៀបដូចអត់មានរឿងអីកើតឡើង
#airasia #FD604​

%d bloggers like this: