BREAKING NEWS – ឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅនៅជិតផ្សារលើ ផ្អើលក្រុងព្រះសីហនុ (វីដេអូ)

ក្រុងព្រះសីហនុ៖ យោងតាមការរាយការណ៍ពត៌មានបឋមបានឲ្យដឹងថា មុននេះបន្តិចនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានអគ្គីភយ័បានឆាបឆេះកន្លែងលក់សាំង ហើយបានហៀរប្រេងឆាបឆេះរថយន្តជាច្រើនគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅមុខផ្សារលើ ក្នុងក្រុងព្រះសីហនុ ចំពោះមូលហេតុ ដែលបង្កឲ្យមានការឆាបឆេះដ៏សន្ធោសន្ធៅនេះ អាជ្ញាធរនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែប្រើរថយន្តពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់នៅកន្លែងកើតហេតុ៕

%d bloggers like this: