ស្វាគមន៍តារាប្រុសទាំង៨រូប ដែលនឹងបញ្ចប់កាតព្វកិច្ចយោធា ដើមឆ្នាំ២០១៩នេះ

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការបាត់មុខពីវិស័យសិល្បៈអស់រយៈពេល ២ឆ្នាំ ពេលនេះដំណឹងល្អសម្រាប់ ក្រុមអ្នកគាំទ្រ Kpop បានមកដល់ហើយ ព្រោះតែឆ្នាំ ២០១៩ នេះ គឺជាឆ្នាំដែលតារាប្រុសល្បីៗ នឹងបញ្ចប់កាតព្វកិច្ចយោធា របស់ពួកគេ ហើយត្រលប់មកជួបជុំក្រុមគ្រួសារ និងអ្នកគាំទ្រជាថ្មីម្ដងទៀត។

ជាការពិតណាស់ មួយរយៈពេលដែល តារាសម្ដែង និងតារាចម្រៀងល្បីៗទាំងនេះ កំពុងហ្វឹកហាត់ នៅក្នុងជួរកងទ័ព បានធ្វើឲ្យមហាជន និងក្រុមអ្នកគាំទ្រ មានការនឹករលឹកជាខ្លាំង។  ជាពិសេសនោះគឺ ក្រុមអ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខភាពរបស់ពួកគេ ដោយសារតែការហ្វឹកហាត់ មានភាពលំបាកច្រើន សម្រាប់តារាល្បីៗដូចជាពួកគេ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរង់ចាំនឹងត្រូវបានបញ្ចប់ ព្រោះពួកគេនឹងត្រលប់មកវិញ ក្នុងពេលឆាប់ៗនេះហើយ។

ចង់ដឹងថា តើតារាប្រុសរូបណាខ្លះ នឹងត្រលប់មកផ្ទះវិញ ឆាប់ៗនេះ?

១. Taecyeon (2PM)

២. Lee Min Ho

៣. Kim Soo Hyun

៤. Daesung (BIGBANG)

៥. Taeyang (BIGBANG)

៦. G-Dragon (BIGBANG)

៧. T.O.P (BIGBANG)

៨. Kyuhyun (Super Junior)

.Comment your idol here:

%d bloggers like this: