មកស្ដាប់ចម្លើយសារភាពរបស់ឃាតករមូលហេតុដែលនាំឲ្យរំលោភ និងសម្លាប់ក្មេងទាំងពីរនាក់ ព្រោះតែ…….(មានវីដេអូ)

នៅវេលាម៉ោង១៦៖៣០នាទីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) មកកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ នៅរាជធានីភ្នំពេញហើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភនិងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ និងថាក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមិថុនា២០១៩ស្អែកនេះ ទើបបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ។

សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

បើតាមវីដេអូមួយ ដែលអ្នកសារព័ត៌មានសម្ភាសន៍ជាមួយឃាតករនោះបានឲ្យដឹងថា នៅថ្ងៃនោះខ្លូនស្រវឹងស្រា ហើយណាមួយដូចជាមានកំរោលចូលខ្លួន ទើបធ្វើឲ្យចិត្តសាហាវហ៊ានលើកដៃប្រល័យអាយុជិវិតក្មេងទាំងពីរនោះ ហើយខ្លួនព្រមទទួលទោសទាំងអស់តាមច្បាប់។

សូមទស្សនាវីដេអូខាងក្រោម៖

%d bloggers like this: