​ខួប​កំណើត​ឆ្នាំ​នេះ ខេមរៈ​សិរីមន្ត ​ធ្វើ​រឿង​មួយ ​នឹក​ស្មាន​មិន​ដល់

ម្ចាស់​បទ​​ “​ស្ទឹង​ត្រែង​បង​អើយ​” ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ព្រឹក​នេះ ​ពេល​ឃើញ​វត្ត​មាន​លោក ​កំពុង​រើស​សំរាម​ ​ក្នុង​រាជ​ធានី​ភ្នំពេញ។ សកម្មភាព​នេះ ​លោក ​ខេមរៈ សិរីមន្ត ​បញ្ជាក់​នៅ​​ក្នុង​ Page ​ផ្លូវ​ការ​របស់​លោក​ថា ​តាម​ពិត​ ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​លោក ​ដូច្នេះ​​លោក​ចង់​ចូល​រួម​ចំណែក​ការពារ​បរិស្ថាន ​ក៏​ដូច​ជា​ចង់​ស្វែង​យល់​ពី​ការងារ​ខាង​ផ្នែក​អនាម័យ​ផង​ដែរ។​

​លោក​បាន​សរសេរ​ថា ៖ “រាល់​ការ​ធ្វើ​ទង្វើ​ល្អ​ដល់​សង្គម ចូរ​កុំ​មាន​ការ​ខ្មាស​អៀន​ឡើយ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការងារ​បរិស្ថាន និង​ជួយ​ចែក​រំលែក​ការងារ​បង​ៗ​ផ្នែក​អនាម័យ និង​ចង់​ស្វែង​យល់​អំពី​ការងារ​របស់​ពួក​គាត់​ផង​ដែរ ។ ចូរ​ទុក​ដាក់​សំរាម​អោយ​បាន​ត្រឹម​ត្រូវ ធ្វើ​បរិស្ថាន ស្អាត ​សុខ​ភាព​ល្អ​សម្រាប់​សង្គម​ជាតិ​ទាំង​អស់​គ្នា” ។

នុង​វីដេអូ​ Live ​បង​ប្រុស​របស់​កញ្ញា ​ខេមរៈ ស្រី​ពៅ ​ប្រាប់​ថា ឆ្នាំ​មុន​ៗ ​លោក​ធ្លាប់​ចូល​រួម​ចំណែក​ ចែក​នំ​ចំណី​ដល់​ក្មេង​អនាថា ​រស់​នៅ​តាម​ដង​ផ្លូវ ​គ្មាន​ទី​ពឹង​ផង​ដែរ។ ​ដោយ​ឡែក​ ខួប​កំណើត​ឆ្នាំ​នេះ ​លោក​​ចុះ​មក​រើស​សំរាម ព្រោះ​​លោក​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​លំបាក​របស់​​អ្នក​ធ្វើ​ការ​ផ្នែក​អនាម័យ ​​ត្រូវ​ជួប​ការ​លំបាក​អ្វី​ខ្លះ ។ ​

លើស​ពី​នេះ ​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្ស​មាស ​​ចង់​រួម​ចំណែក​ថែរក្សា​បរិស្ថាន​ និង​ចង់​ឲ្យ​​បង​ប្អូន​កុំ​បោះ​ចោល​សំរាម​ពាស​វាស​ពាស​កាល៕​

%d bloggers like this: