រួមរ័កក្មេងស្រីវ័យ១៥ឆ្នាំទើបបានម្តង ម៉ែនួនល្អងប្តឹងបងដាក់គុក

ខេត្តបាត់ដំបង៖ ប្រុសព្រានម្នាក់ល្បួងក្មេងស្រីរួមរ័កទើបបានម្ដង រំលងបានមួយសប្ដាហ៍ត្រូវម្តាយខាងស្រីប្តឹង ឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន កាលពីវេលាម៉ោង១០និង២៨នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនទើបបានម្ដងនោះ មានឈ្មោះថា វីរៈ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះច.ដ.ណ.ល.ន អាយុក្រោម១៥ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុ ខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលចាប់ខ្លួន សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ថា ឈ្មោះថា វីរៈ បានចាប់រំលោភកូនស្រីរបស់គាត់ ដែលស្ថិតក្នុងវ័យជាអនីតិជន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ លុះទទួលបានពាក្យបណ្តឹងរួចហើយ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះថា វីរៈ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរួមរ័កជាមួយក្មេងស្រីរងគ្រោះខាងលើ បានសម្រេចម្តងប្រាកដមែន តែមិនមែនចាប់បង្ខំទេ គឺជាការព្រមព្រៀងគ្នា ដោយសារតែពួកគេទាំង២នាក់បានស្រលាញ់ យល់ចិត្តគ្នារួចមកហើយ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច រៀចបំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

ប្រភព៖ tvfb

%d bloggers like this: