ក្មេងៗមើលទូរស័ព្ទយូរអាចប្រឈមមុខនឹង….

ឪពុកម្តាយដែលបណ្តោយឲ្យកូនៗមើលទូរស័ព្ទយូរជាង ៣ម៉ោងក្នុងមួយថ្ងៃ គឺជាកត្តាប្រឈមមុខដ៏ធំមួយនៃការកើតជំងឺទឹកនោមផ្អែម។ អ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានរកឃើញ ការដែលក្មេងលេង ឬមើលទូរស័ព្ទ ឬថាបប្លេតយូរជាង ៣ម៉ោង គឺជាកត្តាប្រឈមមុខមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែវាធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយក្មេងកើនឡើងកាន់តែខ្ពស់។ ក្មេងចំនួន ៤៥០០នាក់ អាយុជាង ១០ឆ្នាំ ដែលធ្វើចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៧ រកឃើញថា ក្មេងៗដែលមើលកញ្ចក់ទូរស័ព្ទ ឬថាបប្លេតយូរជាងបីម៉ោង គឺប្រឈមខ្ពស់នឹងការកើនឡើងជាតិខ្លាញ់ក្នុងខ្លួន នឹងអាំងស៊ុយលីនខ្លាំងជាងក្មេងដែលមើលតិចជាងប៉ុណ្ណេះក្នុងមួយថ្ងៃ។ ការមើលកញ្ចក់នេះមិនមែនផ្តោតសំខាន់តែលើទូរស័ព្ទ ឬ ថាបប្លេតទេ គឺមានទាំងទូរទស្សន៍ កុំព្យូទ័រ ឬវីដេអូហ្គេមផងដែរ ការដែលចំណាយពេលមើលកញ្ចក់ទូរស័ព្ទបែបនេះមិនមែន ធ្វើឲ្យប្រឈមខ្ពស់ នឹងជំងឺទឹកនោមផ្អែមតែឯងនោះទេ ប៉ុន្តែ វាជាហេតុផលមួយបង្ហាញថាក្មេងមានរបៀបរស់នៅបែបស៊ីដេកៗច្រើនជាង។

 

តាមក្បួនណែនាំរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះបានណែនាំថា៖

  • ក្មេងអាយុក្រោម ១៨ខែ ហាមមិនឲ្យមើលកញ្ចក់ទូរស័ព្ទ ឬថាបប្លេតឡើយ
  • ក្មេងអាយុពី ២ ទៅ៥ឆ្នាំ អាចមើលបានមួយម៉ោង
  • ក្មេងអាយុចាប់ពី ៥ឆ្នាំឡើងទៅអាចមើលបានតាមតែឪពុកម្តាយផ្តល់ឲ្យ

រសិក្សានេះ គឺគាំទ្រទៅលើការណែនាំលើការធ្វើលំហាត់ប្រាណនាពេលបច្ចុប្បន្នសម្រាប់កុមារគ្រប់រូប​ កុមារតូចៗ គួរតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងជារៀងរាល់ថ្ងៃដូចជា ការជិះកង់ លេងនៅសួនច្បារកុមារ ឬ សកម្មភាពដែលប្រើកម្លាំងខ្លាំងដូចជា ការរត់ និងវាយសីជាដើម​ ការដែលធ្វើបែបនេះ អាចជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃនៅពេលធំឡើងបាន៕

 

 

 

 

%d bloggers like this: