រយលានអត្ថន័យ! បានអានអត្ថបទហើយ scroll មើលរូប អួលដើមករ ហូរទឹកភ្នែកមកដោយមិនដឹងខ្លួន…

(ហ្វេសប៊ុក)៖ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « Chovy Sambath » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកយាយម្នាក់បានទទួលមរណភាពចាកចោលលោកតា អោយនៅកំ ព្រាតែម្នាក់ឯង។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « ជិត70ឆ្នាំហើយ ទោះបីរៀបការហើយគ្មានសូម្បីតែកូន រូបរាងផ្លាស់ប្ដូរ ទោះក្លាយជាសា ក ស ព ក៏នៅតែស្រលាញ់ ទោះប្រពន្ធក្លាយជា សា ក ស ព នៅតែខ្លា ចប្រពន្ធ ឈឺ ខ្លាច ប្រពន្ធទៅម្នាក់ឯង ស្នេហ៍ស្មោះពិតជាមានលើលោក ស្នេហាតានិងយាយខ្ញុំ»។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕