ចូលរួមរំលែកទុក្ខផង! លោក សៀង កាំងមុនីឬទ្ធ អនុប្រធានការិយាល័យបុគ្គលិកនៃមន្ទីរអប់រំ បានទទួលមរណភាពហើយ ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់មន្ទីរអប់រំយុវជននិងកីឡា ខេត្តពោធិ៍សាត់បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកសៀង កាំងមុនីឬទ្ធ អនុប្រធានការិយាល័យបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡា បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « ព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា បានចូលរួមគោរពវិញ្ញា ណក្ខ ន្ធ ស ព លោកសៀង កាំងមុនីឬទ្ធ អនុប្រធានការិយាល័យបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡា នៅគេហដ្ឋាននៃសពស្ថិតនៅភូមិចំការចេកខាងត្បូង,សង្កាត់ផ្ទះព្រៃ,ក្រុងពោធិ៍សាត់។ »។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យលោកសៀង កាំងមុនីឬទ្ធ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ «រោគគាពាធ» ។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕