ចូលរួមរំលែកទុក្ខផង! លោក មេង យុយ មេឃុំដងពែង បានទទួលមរណភាពចាកចោលក្រុមគ្រួសារ យ៉ាងសង្វេក ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « យ៉េង យុវជន » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោក មេង យុយ មេឃុំដងពែង បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ យ៉ាងអាសូរ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « #សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង និងសូមអោយវិញ្ញា ណក្ខ័ ន្ធ លោក លោក មេង យុយ មេឃុំដងពែង ឆាប់បានទៅសុគតិភពកុំបីឃ្លៀងឃាតឡើយ🙏ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមគណនីខាងលើបានបន្តទៀតថា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កាលពីវេលាម៉ោង១៦:៤០នាទីមានករណីគ្រោះ ថ្នា ក់ចរាចរណ៍កើតឡើងមួយលើករវាង ម៉ូតូបុ កនិងម៉ូតូបញ្ច្រាស់ទិសគ្នាបណ្ដាលអោយរងរបួ សមនុស្សចំនួន០២នាក់ (ស្លា ប់១នាក់ប្រុស)លើផ្លូវលេខ១៤៨៣ ត្រង់ចំណុចទល់មុខក្លោងទ្វារវត្តអង្គរភ្នំខ្លុង,ស្ថិតក្នុងភូមិខ្លុង,ឃុំស្រែអំបិល។

១/ម៉ូតូបង្ករម៉ាកហុងដាសង់ពណ៌ខ្មៅពាក់ស្លាកលេខ1C3533បើកបរដោយឈ្មោះកាត់ សាម៉ាត ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិត្រពាំង,ឃុំស្រែអំបិល,ស្រុកស្រែអំបិល,ខេត្តកោះកុង រងរបួ សស្រាល។

២/ម៉ូតូម៉ាកហុងដាត្រៃពណ៌(ក្រហម)គ្មានពាក់ស្លាកលេខ។ បើកបរដោយឈ្មោះមេង យុយ ភេទប្រុសអាយុ៦១ឆ្នាំមានទីលំនៅភូមិស្រែអំបិល,ឃុំស្រែអំបិល(ស្លា ប់)។

-មូលហេតុម៉ូតូម៉ាហុងដាសង់បើកបរកាត់ពីមុខចូលគន្លងផ្លូវខាងស្តាំនៃម៉ូតូត្រៃ។
-វត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រអំបិល ដើម្បីដោះស្រាយ។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕