ពុទ្ធោ!! លោកតា ខៀវ ម៉េត ចៅអធិការវត្តស្វាយឧត្តម បានទទួលមរណភាព យ៉ាងសង្វេកបំផុត ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « Suon Mi
» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកតា ខៀវ ម៉េត ចៅអធិការវត្តស្វាយឧត្តម បានទទួលមរណភាព យ៉ាងសង្វេក ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «😭😭😭លោកតា ខៀវ ម៉េត ចៅអធិការវត្តស្វាយឧត្តម ស្ថិតនៅភូមិពានី,ឃុំល្វា,ស្រុកព្រះស្តេច,ខេត្តព្រៃវែង បានទទួលអនិច្ចធម្មហើយ ដោយសាអគ្គីភ័ យឆេះកុដិ នៅវេលាប្រហែលម៉ោង១១យប់ ថ្ងៃពុធ៣កើត ខែពិសាខ ឆ្នាំឆ្លូវទោស័ក.ព.ស.២៥៦៤/14/4/2021 »។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕