លឿនពេកហើយ! យុវជនស្រស់សង្ហារម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « Jee Ka » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « បងប្រុសជាទីស្រឡាញ់របស់ប្អូនអើយប្អូនធ្វើចិត្តមិនបានទេមិនគួរជួបរឿងបែបនេះទៅលើរូបបងទេ បងប្រុសជាមនុស្សល្អណាស់មិនដែរធ្វើអោយម៉ាក់ប៉ាពិបាកចិត្ត ទេបងថាស្រឡាញ់ម៉ាក់ណាស់មិចបងមិននៅជួយមើលថែម៉ាក់និងប៉ាជាមួយគ្នា😭ប្អូនស្ទើរតែបាត់ស្មារតីហើយបងដឹងអត់ មិនថាពេលនេះបងនៅណាកន្លែងបងត្រឡប់មកនៅផ្ទះយើងវិញជួបជុំ ប៉ាម៉ាក់កូនទាំងអស់គ្នាវិញណាបង😭😭😭😭😭😭😭យ៉ន សេងហៃ Sav Hai😭😭 »។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ «គាំងបេះដូង» ។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕