ចូលរួមរំលែកទុក្ខផង! បុរសម្នាក់ជាពលករចំណាកស្រុក បានទទួលមរណភាពចាកចោលក្រុមគ្រួសារ យ៉ាងសង្វេក ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « សំលេងពលករចង់បានការផ្លាស់ប្ដូរ » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ យ៉ាងសង្វេក។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « R I P រូបំ ទុក្ខំ អនត្តា #សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព ផង😭។ #ជីវិតពលករស្រុកគេ។ ពលករខ្មែរនៅប្រទេសថៃ ដេកស្លា ប់ម្នាក់ទៀតហើយ នៅបវិន,ខេត្ដឈុនបុរី។ បើតាមពត៌មានពីបងប្អូន នៅជិតខាងបាននិយាយថា គាត់មានជំ ងឺប្រចាំកាយផងដែរ។ »។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺ ដោយសារតែ « ជំងឺប្រចាំកាយ »។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕