ចូលរួមរំលែកទុក្ខផង! ឃ្លាំងស្តុកទំនិញមួយកន្លែង និងមនុស្សម្នាក់ស្លា ប់ភ្លាមៗ ក្នុងហេតុការណ៍…

(ខេត្តបាត់ដំបង)៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងផ្គរន្ទះផងនោះ បានវា យប្រ ហារទៅលើឃុំចំនួនពីរក្នុងស្រុកសំពៅលូន បណ្តាលអោយខូចខាតឃ្លាំងស្តុកទំនិញមួយកន្លែង និងមនុស្ស០១នាក់បានស្លា ប់ភ្លាមៗយ៉ាងអាណោចអាធ័មផងដែរ។

ទីតាំងទី០១កើតឡើងនៅចំណុចភូមិវាលវង់,ឃុំតាស្ងា,ស្រុកសំពៅលូន បណ្ដាលអោយរបើកប៉ើងឃ្លាំងសម្រាប់ស្តុកទំនិញកសិផលមួយកន្លែងទំហំ ២០ម៉ែត្រX ៣០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ខូ ចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ រង សារឹម ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងក្រុមទី៤,ភូមិវាលវង់,ឃុំតាស្តា,ស្រុកសំពៅលូន,ខេត្តបាត់ដំបង។

ទីតាំងទី២កើតឡើងនៅចំណុចដំណាកចាម ស្តិតក្នុងភូមិស្រឡៅជ្រុំ,ឃុំសេរីមានជ័យ,ស្រុកសំពៅលូន មានករណីរន្ទះ បា ញ់បណ្តាលអោយស្ត្រី០១នាក់ស្លា ប់ភ្លាមៗ ខណៈដែលជនរ ង គ្រោះ កំពុងដាំដំឡូងនៅកណ្តាលចំការពេលមេឃកំពុងភ្លៀង ដែលជនរ ង គ្រោះមានឈ្មោះ ឌៀប កឿន ភេទស្រី,អាយុ៥២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។