គាត់ជាមនុស្សល្អណាស់ មិនគួរជួបរឿងបែបនេះទេ! បងប្រុសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « Sopheak Vann » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ គាត់ជាបងប្រុសដ៏ល្អម្នាក់,ជាគ្រូដ៏ល្អម្នាក់,និងជាក្រុមកាងារដ៏ល្អម្នាក់ ស្តាយពេលវេលាដែលពួកយើងបំពេញកាងារជាមួយគ្នាមានរយ:ពេលដ៏ខ្លីពេក អំពើរល្អរបស់បង យើងគ្រប់គ្នានឹងចងចាំ #សូមអោយវិញ្ញា ណខ័ ណ្ឌបងទៅកាន់ទីឋានដែលស្ងប់សុខ🙏😭😭 »។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ «ជម្ងឺមហារីក» ។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព ជាច្រើនផងដែរ៕