ព្រោះតែជីវភាព! ក្មេងប្រុសស្រីចំនួន០៣នាក់បានស្លា ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីពួកគេបាននាំគ្នាទៅ…

(ស្រុកកំពង់ត្រាច)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង៤:៣៥នាទីល្ងាច មានករ ណីក្មេងប្រុសស្រីចំនួន៣នាក់បាន ល ង់ទឹកស្លា ប់ នៅនឹងរណ្ដៅដីមួយកន្លែងស្ថិតនៅ,ភូមិដើមចំរៀក,ឃុំស្តេចគង់ខាងលិច,ស្រុកបន្ទាយមាស,ខេត្តកំពត។

ចំណែកឯជន រ ង គ្រោះ ទាំងបីមានឈ្មោះដូចតទៅ៖ ទី១.(ហង់ ស្រីតី)ភេទស្រី,អាយុ១៣ឆ្នាំ មានទីលំនៅ,ភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង,ស្រុកកំពង់ត្រាច,ខេត្តកំពត ទី២.(ហង់ ទី)ភេទប្រុស,អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា និងទី៣.(សុង រតនា)ភេទស្រី,អាយុ១៣ឆ្នាំ,មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា។

កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី៨ ខែមេសា នគរបា លមូលដ្ឋានបានទទួលដំណឹងថាមានក្មេងប្រុសស្រីបីនាក់បានល ង់ទឹកស្លា ប់ក្នុងរណ្តៅ ដីមួយកន្លែងបន្ទាប់ពីពួកគេចុះរាវលៀសនៅទីនោះ។ បន្ទាប់មកកម្លាំ ងនគរបា លប៉ុស្តិ៍បានទៅដល់កន្លែងកើតហេ តុ សហការជាមួយប្រជាពលរដ្ឋនិងសាច់ញា តិក្មេងៗរ ង គ្រោះ បានចុះរាវរកទើប

ប្រទះឃើញក្មេងប្រុសស្រីទាំងបីនាក់ជាបន្តបន្ទាប់តែពួកគេបានស្លា ប់ទៅហើយ។ ប្រភពដដែលបានបញ្ជាក់ថាតាមរយៈការធ្វើកោស ល្យវិច្ឆ័ យពីមន្ត្រីជំនា ញបច្ចេកទេ សឃើញថាក្មេងប្រុសស្រីទាំងបីនាក់ពិតជាស្លា ប់ដោយសារល ង់ទឹ កប្រាកដមែន ៕