លឿនពេកហើយ! បុរសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « Phak Tra » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « សូមឲ្យវិញ្ញា ណក្ខ ន្ធបងទៅកាន់សុខគតិភពចុះ ពិតជាលឿនពេកហើយ មិនអាចទទួលយកបានទេ ទើបតែនិយាយគ្នាហើយសោះ »។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ « ខ្យល់គ »។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ នៃ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។