ចូលរួមរំលែកទុក្ខផង! លោកគ្រូអក្សរសាស្ត្រខ្មែរម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ដោយសារតែ…

(ហ្វេសប៊ុក)៖ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះ « យុវជនវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកគ្រូ ដុស សារ៉ន ជាគ្រូមុខវិជ្ជាខ្មែរ នៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « ក្រុមប្រឹក្សាយុវជន យុវជនកាយរិទ្ធ និងកាកបាទក្រហមនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំគ្រួសារនៃ ស ព លោកគ្រូ ដុស សារ៉ន ដែលបានទទួលមរណភាពកាល់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកគ្រូគឺជាគ្រូមុខវិជ្ជាខ្មែរ នៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ សូមអោយវិញ្ញា ណក្ខ ន្ធលោកគ្រូទៅកាន់សុខគតិភព🙏😓😔»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ « គាំងបេះដូង »។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ នៃ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។