រន្ធត់ណាស់! ស្រ្តីម្នាក់បានស្លា ប់បាត់បង់ជីវិតមួយរំពេច បន្សល់ទុកកូនស្រី២នាក់ ឱ្យនៅកំព្រារ ដោយសារតែ…

(បាត់ដំបង)៖ ស្ត្រីវ័យ៣០ឆ្នាំ ម្នាក់បានដួ លស្លា ប់បោកទៅនឹងជញ្ជាំងស័ង្កសីយ៉ាងអាណោចអាធ័ម ក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើ ងដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះដើម្បីអោយឆ ក់យកជីវិតភរិយាដោយសារតែភ្លើ ងប្រច័ណ្ឌ ដោយបន្សល់នូវកូនស្រីកំព្រាចំនួន២នាក់ ។

យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្បែស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ។ បើតាមរបាយការណ៍បានបន្តថា បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ។

ឯប្រពន្ធដែលស្លា ប់ នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើដោយអ្នកទាំង២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹ ងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ នៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តងប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំគឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើ ងប្រច័ណ្ឌដដែល។

ទីបំផុតនៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើ ងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើ ងនោះទើបបណ្តាលអោយឆ ក់ស្លា ប់តែម្តង ។

នៅល្ងាចថ្ងៃដដែលនេះដែរ សមត្ថកិ ច្ចបានបញ្ជូនខ្លួនបុរសជាប្តីទៅកាន់អធិការដ្ឋាននគរបា លស្រុកសង្កែហើយ ដើម្បីសាកសួរដោយឡែក ស ព ប្រពន្ធកំពុងរង់ចាំអោយខាងផ្នែកជំនាញ កោស ល្យវិច្ច័យខេត្ត ចុះទៅពិនិ ត្យទើបប្រគល់ទៅអោយសាច់ញា តិធ្វើបុណ្យតាមប្រពៃណី ៕