ចូលរួមរំលែកទុក្ខផង! បុរសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ យ៉ាងសង្វេក ក្រោយជួបហេតុការណ៍…

(ហ្វេសប៊ុក)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ «Phalla Thy » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ត្រូវពូរបស់ខ្លួនទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ យ៉ាងអាសូរ។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖« R.I.P -03.04.2021 ពេលវេលាវាពិតជាលឿនណាស់ហេតុអី😭ពូទៅចេាលពួកខ្ងុំចឹង ឯណាទៅពាក្យដែលពូនិយាយជាមួយខ្ងុំថាជួបគ្នាលេីកក្រេាយពូថាជួបជុំប្អូនបងអេាយសប្បាយ។ ហេតុអីពេលនេះទៅចេាលពួកខ្ងុំ……🤧🤧។

ក្មួយសូមឱ្យពូទៅបានសុខបេីមានជាតិក្រោយសូមអេាយខ្ងុំកេីតជាក្មួយពូម្តងទៀត😭😭😭អេាយក្មួយសុំទេាសដែលមិនបានទៅជួបពូលេីកចុងក្រេាយ😭🤧។»។ បញ្ជាក់៖ ចំពោះមូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ ដោយសារតែ «គ្រោះ ថ្នា ក់ចរាចរណ៍ »។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ នៃ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។