អាណិតណាស់លោកអើយ! ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ បាន​ទទួល​មរណភាព​ចាកចោលក្រុមគ្រួសារ យ៉ាងសង្វេក ក្រោយពី សម្រាល​កូនរួច…

(ហ្វេសប៊ុក)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក​ «ម៉ាក់​ ចន្ទថ្លា» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែល​​​​ស្រ្តី​​​ម្នាក់ឈ្មោះ​ អូយ​ ពៅ​ មុខ​របរ​ កម្មការិនី​រោងចក្រ​នៅ​ក្រុមហ៊ុន​មួយកន្លែង​ បាន​ទទួល​មរណភាព​ចាកចោល​សាច់​ញាតិ​ និងក្រុម​គ្រួសារ​ បន្ទាប់​ពី​សម្រាល​កូនរួច​ ចំណែក​ឯ​កូនបាន​ឆ្លងផុត​ពីគ្រោះ ​ថ្នាក់​ ហេីយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះដែរ​ ម្ចាស់​គណនី​​ហ្វេសប៊ុក​ខាងលើ​បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​ចិត្ត​ជាខ្លាំង​ និងបានសរសេរ​រៀបរាប់​ឲ្យ​ដឹងដែរ​ថា​៖ « គ្មានមធ្យោបាយទេ ចង់ទៅចូលរួមដែរតែស្ថានភាពមិនល្អ ដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមផ្ញើរថវិការបន្តិចបន្តួចដែលបានមកពីការរៃអង្គាសពីបងប្អូន ជូនដល់គ្រួសារនៃ ស ព ផង

តាមរយះក្រុមការងារដែលនៅក្បែរនោះ សូមអោយបងប្អូនទាំងអស់ជួបតែរឿងល្អៗ សុខភាភាពល្អ រួចផុតគ្រោះ ចង្រៃទាំងឡាយផង🙏🙏🙏សូមអគុណបងប្អូនច្រើន🙏»។ បញ្ជាក់៖ ចំពោះមូលហេតុដែលបណ្ដាលឲ្យនារីរូបនេះទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ ព្រោះតែ «ស្លា ប់ក្នុងពេលសំរាលកូន» ។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។