ចូលរួមរំលែកទុក្ខផង!! សិល្បករបុរាណជើងចាស់ លោក ប៉ែន ប៉ាវ បានទទួលមរណភាពហើយ នៅមុននេះបន្តិច ដោយសារតែ…

(ហ្វេសបុក)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ យោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានចែករំលែក​នូវដំណឹងដ៏សែនក្រៀមក្រំមួយ​ ខណៈលោក ប៉ែន ប៉ាវ ដែលជាអ្នកចេះសិល្បៈច្រើនទម្រង់ មានដូចជាអាយ៉ៃ ស្មូត ធ្វើត្រាប់តាមស ត្វជាដើមនោះ បានទទួលមរ ណភាពហើយក្នុងថ្ងៃនេះ។

ក្នុងនោះដែលគេហទំព័រផេកខាងលើបានរៀបរាប់ទាំងក្តុកក្តួលថា« RIP សិល្បករបុរាណ គឺ លោក ប៉ែន ប៉ាវ បានទទួលមរ ណភាព នៅថ្ងៃនេះ RIP សូមចូលរួមសោកស្ដាយជាទីបំផុត លោក ប៉ែន ប៉ាវ ដែលជាសិល្បករបុរាណជើងចាស់ មានជំ ងឺរើឡើងវិញគាត់បានទទួលមរ ណភាពហើយនៅមុននេះបន្តិច សូមលោកទៅឱ្យបានសុខចុះ ស ព ធ្វើបុណ្យនៅភូមិចារ,ឃុំរំលេច,ស្រុកស៊ីធរកណ្ដាល,ខេត្តព្រៃវែង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់៖ ចំពោះមូលហេតុដែលបណ្ដាលឲ្យលោក ប៉ែន ប៉ាវ ទទួលមរ ណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ«ជំ ងឺរាំរៃ»។ ជាមួយដំណឹងដ៏ក្រៀមក្រំនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងសិល្បករសិល្បការិនីជាច្រើនបានចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយជាពន់ពេក ខណៈដែលកម្ពុជាត្រូវបានបាត់បង់ធនធានដ៏កម្រ ៕