មិនចាំយូរ! បន្ទាប់ពីឃើញលោក ជា ស្រួច បានធ្លាក់ខ្លួនបែបនេះ លោកជំទាវ ស្រីអូន ក៏បានប្រកាសថា…

(ហ្វេសបុក)៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មហាជននៅលេីបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង បន្ទាប់ពីឃេីញ លោក ជា ស្រួច ដែលធ្លាប់ជាកំពូលកីឡាករប្រដាល់ និងជាអតីតតារាសម្ដែង កាលពីជាង១០ឆ្នាំមុន ស្រាប់តែធ្លាក់ខ្លួនយ៉ាងខ្លាំង ស្ទេីរតែគ្មានបាយហូប រួចរសាត់អណ្ដែតមករស់នៅខេត្ត រតនគិរី ខណៈពេលនេះ ភរិយារបស់លោក កំពុងសរសៃខ្ចី បន្ទាប់ពីសម្រាលកូនថែមទៀតផង។

បេីតាមរយៈការបង្ហោះរបស់ គណនីហ្វេសប៊ុកមួយមានឈ្មោះ Yoko Lee បានសរសេររៀបរាប់ឱ្យដឹងថា៖”បងជាស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំនង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទបេះដូងអ្នកប្រដាល់ពិតជាស្គាល់ ឥលូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម ជាស្រួចសូមបងប្អូនបរិច្ចាគធនធានតាមសធ្ធាជ្រះថ្លា 069772798”។

ក្រោយទទួលបានដំណឹងនេះភ្លាម ស្រាប់តែលោកជំទាវ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ និងជាម្ចាស់ផលិតកម្ម រាម ក៏បានលេីកឡេីងឱ្យដឹងថា៖”ខ្ញុំបានទាក់ទងទៅជួយបងជាស្រួចហេីយ កូនគាត់ទេីបហ្នឹងកេីតក៏កំពុងមានជំងឺដែរ ហឹម មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ ស្ដាប់ហេីយអាណិតណាស់ ខ្ញុំកំពុងទាក់ទងដេីម្បីទិញទូរស័ព្ទអោយគាត់បានប្រេី ងាយស្រួលបងប្អូនអាចជួបគាត់ផ្ទាល់បាន”។