នៅចាំក្មេងប្រុសក្លាហានម្នាក់នេះទេ? ពេលនេះគាត់និងម្តាយបានជាសះស្បើយពីជម្ងឺកូវី ដ១៩ហើយ នៅមុននេះបន្តិច ប៉ុន្តែត្រូវ…

(ហ្វេសបុក)៖ នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ យោងតាមគេហទំព័រហ្វេសបុកដែលមានឈ្មោះថា «ជ្រិន សុបញ្ញា» បានចែករំលែកដំណឹងដ៍រីករាយ ខណៈក្មេងប្រុសក្លាហានម្នាក់បានជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ នៅក្នុងយប់នេះ។

ក្នុងនោះដែល គេហទំព័រហ្វេកបុកខាងបានសរសេររៀបរាប់ឱ្យដឹងថា៖ អបអរសាទរ ម្ដាយនឹងកូន (ក្មួយប្រុសនឹងបងស្រី) បានជាសះស្បើយហើយ 🥰🥰🥰🥰 តែត្រូវបន្តចត្តាឡីស័កនៅផ្ទះ 14ថ្ងៃទៀត🥰🥰🥰🥰🥰។

គួររំលែកផងដែលថា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងទៅ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញក្មេងប្រុសរូបនេះមានវិជ្ជមានមេរោ គកូវី ដ១៩ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង,ភូមិសាមគ្គី,សង្កាត់ប្ញស្សីកែវ,ខណ្ឌប្ញស្សីកែវ,រាជធានីភ្នំពេញ(ឆ្ល ងពីម្ដាយ អាយុ ៣១ ឆ្នាំ) និងបានយកមកព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។​