សូមបងប្អូនប្រុងប្រយ័ត្នចំពោះករណីនេះ! អ្នកភូមិចំនួន៧នាក់ មានអាការ:វិលមុខ ក្អួតចង្អោរ ទន់ដៃទន់ជើងគ្រប់គ្នា បន្ទាប់ពី…

(ខេត្តរតនគិរី)៖ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ នៅក្នុងភូមិភិ,ឃុំសេសាន្ត,ស្រុកអូរយ៉ាដាវ។ ជនរ ង គ្រោះទាំង៧នាក់នោះមានទី១.ឈ្មោះ សល់ សី ភេទប្រុស,អាយុ១៦ឆ្នាំ ទី២.ឈ្មោះសល់ ឡេស ភេទប្រុស,អាយុ១៥ឆ្នាំ ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ​

ទី៤.ឈ្មោះសល់ ញូន ភេទប្រុស,អាយុ១៣ឆ្នាំ ទី៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ ទី៦.ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧.ឈ្មោះសល់ ព្រំ ភេទប្រុសអាយុ ១២ឆ្នាំ។ អ្នករ ង គ្រោះទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិថាមានករណីអ្នកហូបត្រីខកំប៉ុងពុលមានអាការវិលមុខ ក្អួតចង្អោរ ទន់ដៃទន់ជើង លោកក៏ដឹកនាំកម្លាំងចុះទៅជួយធ្វើអន្ដរាគមន៍ភ្លាមៗដែរ។ ពេលទៅដល់ឃើញជនរ ង គ្រោះអ្នកភូមិបាននាំមកដល់ចំណុចកំពង់ចម្លងភូមិភិ រួចលោកក៏ឱ្យដឹកយកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីស ង្គ្រោះបន្ទាន់។

នៅថ្ងៃទី០២ខែមេសាឆ្នំា២០២១នេះ លោកបានចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេនមកកាន់អធិការដ្ឋានដើម្បីឱ្យមន្ត្រីជំនាញធ្វើការពិនិត្យ។

មកដល់នៅព្រឹកនេះពួកគាត់ជាជនរ ង គ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ រង់ចាំតាមដានអាការបន្តទៀត ៕