អានចប់ហូរទឹកភ្នែក! ម៉ាក់សម្រាកចុះ កូននឹងយកម៉ាក់ទៅវត្ត អោយម៉ាក់បានសុំសីល ដោយក្តីស្ងប់សុខណាម៉ាក់ណា…

(ហ្វេសបុក) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមគេហទំព័រហ្វេសបុកមួយមានឈ្មោះ Ellie Kim បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលអ្នកម្តាយជាទីស្រលាញ់ម្នាក់បានទទួលមរ ណភាពចាកចោលក្រុមគ្រួសារ យ៉ាងអាសូរ។

ក្នុងនោះដែលគេហទំព័រខាងលើបានសរសេរសារបង្ហោះយ៉ាងវែងអន្លាយទាំងក្តុកក្តួលថា៖ ថ្ងៃទី24 ខែមិនា ឆ្នាំ2021 ម៉ោង11 ព្រឹកក្រោយលឺដំណឹងម៉ាក់ឈឺ 8ថ្ងៃ ខ្ញុំបានទៅមេីលគាត់ដោយអារម្មណ៍អន្ទះសារ គាត់បានលាក់បាំងខ្ញុំដោយគ្រាន់តែប្រាប់ថា គាត់ផ្តាសាយក្តៅខ្លួនតិចតួច។ ពេលទៅដល់ ខ្ញុំឃេីញគាត់ក្តៅស្ទីងៗ ដកដង្ហេីមផតចូលក្នុងខ្លាំង (ដង្ហក់) ហេីយបែកញេីសពេញខ្លួន។

ខ្ញុំយកដៃស្ទាបគាត់ គាត់ស្តីអោយខ្ញុំថាកុំប៉ះគាត់ បេីគាត់កេីតកូវីត ខ្ញុំនឹងឆ្លង។ ម៉ោង3 រសៀលខ្ញុំសម្រេចចិត្តយកគាត់ទៅពេទ្យមួយដេីម្បីពិនិត្យ ពេលទៅដល់ ពេទ្យថតសួតគាត់មុនគេ ដោយសង្ស័យពីរអាការៈគាត់ (គេដាក់គាត់នៅក្នុងបន្ទប់ដាច់ដោយឡែកសិន)។ ពេលថតរួចឃេីញរលាកទាំងសងខាងពេទ្យក៏រុញអោយខ្ញុំទៅពេទ្យសូវៀតភ្លាម។

ម៉ោង6ល្ងាចខ្ញុំទៅដល់ពេទ្យសូវៀត សួរនាំរួចគេរុញម៉ាក់ចូលបន្ទប់សង្គ្រោះបន្ទាន់។ គិលានុបដ្ឋាយិកាម្នាក់មកវ៉ាស់អុកសុីសែនម៉ាក់ ហេីយបេីកភ្នែកធំៗ និយាយថាបេីនៅចាំលទ្ធផលតេស្តទៀត គាត់នឹងផុតហេីយ។ គាត់ក៏ទាញ ឧបករណ៍ដាក់ជំនួយដង្ហេីមអោយម៉ាក់ភ្លាម។ នៅរង់ចាំរហូតដល់ម៉ោង 1ភ្លឺ ទេីបពេទ្យធ្វេី Rapid Test អោយម៉ាក់ ឃេីញគាត់វិជ្ជមានកូវីត19 បឋម។ ម៉ោង3 ទាបភ្លឺ គេបញ្ជូនគាត់ទៅមណ្ឌលចត្តាឡីស័កខាងក្រោយពេទ្យ ដេីម្បីយកសំណាកម្តងទៀតទៅពិនិត្យនៅប៉ាស្ទ័រ។

ថ្ងៃទី25 ខ្ញុំមេីលថែទាំម្តាយដែលកំពុងរង់ចាំទៅទទួលការព្យាបាលនៅអាគារព្យាបាលអ្នកជម្ងឺកូវីតជាបណ្តោះអាសន្ន។ ម៉ាក់អង្គុយជាប់រហូត ព្រោះសួតគាត់រលាកសងខាងពិបាកដកដង្ហេីមខ្លាំង។ គាត់ប្រឹងប្រែងដកដង្ហេីម ដោយសារខ្ញុំនៅជិតគាត់ សុំអង្វរគាត់អោយគាត់ខំបន្តទៀត។ ខ្ញុំច្បាំងជាមួយគាត់ក្នុងដំណាក់កាលនេះផង ការពារខ្លួនកុំអោយឆ្លងផង។ ខ្ញុំជូតសម្អាតខ្លួនគាត់ ចាក់ទឹកនោម លាមកគាត់មេីលថែគាត់ មិនហ៊ានបិទភ្នែកគេងលេីស15នាទីទេ។

ពេលចូលទៅម្តងៗ ខ្ញុំពាក់ម៉ាស បិទដង្ហេីមខ្លួនឯង ពាក់ស្រោមដៃ បាញ់អាកុល5នាទីម្តងលេីខ្យល់ក្នុងបន្ទប់គាត់ និងបាញ់សព្វលេីខ្លួនឯង បាញ់រហូតដល់មុខនិងដៃរលាកទាំងសងខាង។ ខ្ញុំមិនយកដៃប៉ះមុខ មិនបេីកម៉ាសស្ទេីរ24ម៉ោង។ ទោះយំក៏យកក្រដាសអាកុលជូតភ្នែក ពេលហូបទឹក ឬបាយគឺដេីរទៅឆ្ងាយដល់ច្រកទ្វាចូលអាគារហូបមិនអោយលេីស 3នាទីទេ ព្រោះនៅទីនេះមិនមែនមានតែម៉ាក់ម្នាក់ទេដែលឈឺ។ ខ្ញុំអង្គុយលេីបង់ក្រៅបន្ទប់គេងយាមម៉ាក់ ភ្នែកមិនហ៊ានបិទលេី5នាទីឡេីយ។

មានម្តងម៉ាក់គាត់ខ្លាចខ្ញុំមេីលថែគាត់លំបាកហេីយឆ្លង គាត់ប្រឹងងេីបឡេីងបត់ជេីងធំខ្លួនឯងលេីកន្ធោរទាំងជាប់ស៊ុងទឹកនោម។ ពេលខ្ញុំមកឃេីញ អុកសុីសែនគាត់នៅត្រឹម 50ជាង គាត់ស្ទេីរដកដង្ហេីមមិនដល់គ្នា។ ខ្ញុំប្រាប់គាត់ថា “ម៉ាក់ កូនមេីលថែម៉ាក់បាន កូនមានកូនតូច កូនមេីលកូនស្រីកូនឡេីងទម្លាប់ហេីយ។ ម៉ាក់ប៉ុណ្ណឹងកូនមេីលបាន ទោះកូនឆ្លងយ៉ាងច្រេីនសម្រាកព្យាបាល។ កូននៅពេទ្យស្រាប់ ហេីយកូនសុខភាពល្អទេ។ កូនឆ្លងក៏កូនមិនឈឺធ្ងន់ដែរ។”

នៅដំណាក់កាលស្លាប់រស់នេះទៅហេីយ កូនដឹងថាម៉ាក់នៅតែបារម្ភកូន។ ម៉ាក់ប្រឹងនិយាយលេីកណាក៏ថា “កូនទៅគេងទៅ កូនគេងអត់ឆ្អែតប្រយ័ត្នចាស់ទៅកេីតទឹកនោមផ្អែមដូចម៉ាក់។” “កូនចេញអោយឆ្ងាយពីម៉ាក់ទៅ កុំឈរមេីលម៉ាក់នៅមាត់ទ្វា ប្រយ័ត្នឆ្លង” “កូនសួរពេទ្យមេីល លទ្ធផលកូនចេញនៅ ពេលណាគេអោយកូនចេញពីទីនេះ” “កូនញាំបាយខ្លួនឯងទៅ ម៉ាក់ហូបបាយខ្លួនឯងបាន មិនបាច់ឈរមេីលម៉ាក់ទេ កុំអោយឃ្លាន” “កូនទៅងូតទឹកទៅ កូនខានប្តូរខោអាវពីរថ្ងៃហេីយណា” “កូនមានធ្វេីទុកអីក្នុងខ្លួនអត់ មានអត់ស្រួលខ្លួនត្រង់ណាអត់”។

ដោយសារម៉ាក់មិនស្រួល ខ្ញុំក៏រកនឹកអ្នកដែលចម្លងគាត់ គិតរួចខ្ញុំក៏ឆាតទៅមនុស្សពីរនាក់ដែលខ្ញុំគិតថាជាអ្នកចម្លងគាត់។ ម្នាក់គឺបុគ្គលិកថ្មីខ្ញុំចូលបានមួយសប្តាហ៍។ ម្នាក់ទៀតជិតស្និតជាមួយម្តាយខ្ញុំ និងជិតស្និតជាមួយបុគ្គលិកថ្មីនោះ។ ខ្ញុំប្រាប់អោយពួកគេទៅធ្វេីតេស្តភ្លាមនៅថ្ងៃទី25 នៅថ្ងៃទី26 លទ្ធផលចេញមកបង្ហាញថា បុគ្គលិកម្នាក់ថ្មីដែលខ្ញុំយកមកធ្វេីការមានវិជ្ជមានកូវីត19។ ខ្ញុំក៏បានដឹងច្បាស់ថាគាត់ជាប្រភពចម្លងទៅម្តាយខ្ញុំ។ ទន្ទឹមនឹងនោះ ប៉ាខ្ញុំក៏ចេញលទ្ធផលតេស្តវិជ្ជមាននៅថ្ងៃដដែល។ ហេីយក្រសួងសុខាភិបាលក៏បានចុះទៅយកសំណាកបុគ្គលិកនៅក្នុងហាងប្អូនប្រុសខ្ញុំ និងហាងខ្ញុំទាំងពីរ ហេីយបិទទ្វាបណ្តោះអាសន្ន។

យប់ថ្ងៃទី26 ម៉ាក់ខ្ញុំធ្វេីទុកខ្លាំង គាត់ហូបលែងបាន ដង្ហេីមខ្លីជាងមុន។ ខ្ញុំនៅមេីលអុកសុីសែនអោយគាត់និងប្តូរអុកសុីសែនអោយគាត់ពីបំពង់មួយទៅបំពង់មួយពេញមួយយប់។ នៅពេលមួយដែលបំពង់អុកសុីសែនគាត់អស់ទាំងអស់ ខ្ញុំស្រែកប្រាប់គាត់ “ម៉ាក់ទ្រាំបន្តិចណា កូនទៅអូសបំពង់អុកសុីសែនពីបន្ទប់ជាប់នឹងដាក់អោយម៉ាក់ហេីយ។ កូនចេះប្តូរ កូនប្តូរក្បាលអុកសុីសែនដាក់អោយម៉ាក់”។ ខ្ញុំធ្វេីដូចនេះពេញមួយយប់រហូតដល់ភ្លឺ អង្គុយមាត់ទ្វាបន្ទប់ជិតគាត់ជាប់ មេីលរង្វាស់អុកសុីសែនគាត់លេីអេក្រង់ និងមេីលទឹកមុខដែលហត់ខ្លាំង និងស្គមរីងរៃរបស់គាត់ ទាំងសោកសង្រែង។

តែអ្នកម្តាយ អ្នកម្តាយមិនដែលបង្រៀនកូនអោយបោះបង់ទេ ដូចនេះកូនមានតែតស៊ូរហូតដល់អភូត្តហេតុកេីតមាន។ កូនជាមនុស្សដែលមិនចុះចាញ់ ចឹងកូនធ្វេីម្តេចបាននឹងបោះបង់អ្នកម្តាយនោះ។ ទោះឃេីញអ្នកម្តាយលំបាក ក៏កូនចង់អោយអ្នកម្តាយស៊ូ រហូតយេីងបានឆ្លងផុតពីទីនេះដល់គេបញ្ជូនអ្នកម្តាយទៅអាគារព្យាបាលណា។ ព្រឹកឡេីងម៉ោង6 ថ្ងៃទី27 អ្នកម្តាយត្រូវបានគ្រូពេទ្យបញ្ជាក់ថាលទ្ធផលតេស្តវិជ្ជមាន ទេីបម៉ោង 9ព្រឹកគេបញ្ជូនគាត់ចូលសម្រាកព្យាបាលនៅអាគារសម្រាកព្យាបាលអ្នកជម្ងឺកូវីត។

ខ្ញុំអង្វករអ្នកយាមមណ្ឌល អោយខ្ញុំបានរត់ទៅតាមឡានពេទ្យទាំងគេមិនអោយខ្ញុំចេញពីអាគារចត្តាឡីស័ក ដេីម្បីដាក់បង្វេចអ្នកម្តាយទៅលេីឡាន ព្រោះមិនមានអ្នកណាម្នាក់ហ៊ានមកលេីកដាក់អោយគាត់ទេ។ ខ្ញុំស្រែកផ្តាំទៅគាត់ជាចុងក្រោយថា “ម៉ាក់ត្រូវតែស៊ូ ម៉ាក់នឹងជា ណាម៉ាក់ណា”។ ឡានបិទទ្វាហេីយបេីកចេញទៅ ខ្ញុំយំអង្វរទៅទេវតា និងមនុស្សគ្រប់គ្នា លេីកដៃសំពះអោយជួយម្តាយខ្ញុំផង ហេីយដេីរត្រលប់ចូលមណ្ឌលចត្តាឡីស័កវិញ អង្គុយហាលថ្ងៃទាំងខ្លួនគ្មានបន្ទប់ស្នាក់ មានតែកន្ទេលនិងគ្រែពេទ្យក្បែរផ្លូវសម្រាក។
ថ្ងៃបន្ទាប់ គ្រូពេទ្យក៏បេីកបន្ទប់មួយអោយខ្ញុំសម្រាក។

ខ្ញុំរង់ចាំថ្ងៃទី1 ថ្ងៃទី2 ថ្ងៃទី3 ម៉ាក់ខលមកខ្ញុំហៅ “គីមៗ កូននៅណា” ទាំងមាត់គាត់ជាប់អុកសុីសែន លឺតែខ្យល់ខ្សាវៗ។ ខ្ញុំនិយាយទៅកាន់គាត់ថា “ម៉ាក់ ខ្ញុំអត់អីទេ ម៉ាក់កុំបារម្ភ។ តេស្តខ្ញុំចេញអវិជ្ជមានហេីយ។ ម៉ាក់ស្តាប់ពេទ្យណា កូនផ្តាំពេទ្យហេីយអោយមេីលម៉ាក់ ម៉ាក់ខំពេកខ្លាចហត់ ចាំពេលម៉ាក់ធូរ កូនខលទៅម៉ាក់ទៀត”។ ខ្ញុំទុកទូរស័ព្ទមិនបិទ ស្តាប់សម្លេងគាត់មួយម៉ោងពេញ។ គាត់ហត់ ដង្ហក់ ហេីយក្អករហូត។

ល្ងាចថ្ងៃទី30 ខ្ញុំត្រូវបានពេទ្យអនុញ្ញាត្តអោយចេញពីមណ្ឌលចត្តាឡីស័ក ក្រោយតេស្តលេីកទីបី ហេីយអោយបន្តនៅឃុំខ្លួន14 ថ្ងៃទៀត។ ព្រឹកឡេីងថ្ងៃ31 ខ្ញុំឃេីញព័ត៌មានស្ត្រីអាយុ56 ឆ្នាំស្លាប់នៅមន្ទីរពេទ្យសូវៀត ខ្ញុំខលទៅគ្រូពេទ្យភ្លាម។ គាត់ប្រាប់ថាម៉ាក់ខ្ញុំមិនអីទេ គាត់នៅគ្រែផ្សេង មិនមែនម៉ាក់ខ្ញុំទេ។ គ្រូពេទ្យក៏សួរខ្ញុំថា ពេលណាខ្ញុំបានចេញពីមណ្ឌល ខ្ញុំថាខ្ញុំចេញហេីយ តាំងពីម្សិលមិញ។ រហូតដល់ម៉ោង3:13 នាទី គ្រូពេទ្យខលមកខ្ញុំម្តង ប្រាប់ពីដំណឹងម្តាយខ្ញុំចែកឋាន នៅវេលាម៉ោង 14:43នាទី ក្រោយសង្គ្រោះអស់ពីលទ្ធភាព។

កូនដឹងថាម៉ាក់ប្រឹងអស់លទ្ធភាពហេីយ ម៉ាក់មិនដែលខ្លាចក្តីស្លាប់ទេ ម៉ាក់ស៊ូក៏ព្រោះតែក្តីអង្វកររបស់កូន។ គ្រាន់តែបានលឺកូនបានចេញពីមណ្ឌលភ្លាម ម៉ាក់ក៏សម្រេចចិត្តចាកចេញ។ កូនដឹងថា ម៉ាក់នៅបារម្ភពីកូនទេីបម៉ាក់ទ្រាំចង់លឺដំណឹងកូន។ កូនមានសុខភាពល្អទេ។ ម៉ាក់ធូរចិត្តហេីយ។ ម៉ាក់រស់នៅបានយ៉ាងពេញលេញហេីយ ម៉ាក់មានប្តីដែលស្រលាញ់ម៉ាក់ ម៉ាក់បានបីបាច់កូនទាំង4 អោយក្លាយជាបញ្ញវ័ន្ត និងអ្នកជំនួញដែលប្រកបដោយធម៌ និងក្តីមេត្តាក្នុងខ្លួន ម៉ាក់ទទួលបានកូនប្រសារ4 និងចៅ8 ដែលសុទ្ធតែជាមនុស្សល្អ និងជាអ្នកសាងល្អ។

កូនអរគុណនូវគុណនូបការៈរបស់ម៉ាក់ណាស់។ ម៉ាក់សម្រាកចុះ។ កូននឹងយកម៉ាក់ទៅវត្ត អោយម៉ាក់បានសុំសីល ដោយក្តីស្ងប់សុខណាម៉ាក់ណា។ នៅថ្ងៃដដែលម៉ោង14:43នាទី ប្អូនថ្លៃខ្ញុំពិនិត្យពោះឃេីញកូនភ្លោះ។ គ្រួសារខ្ញុំទទួលបានក្តីសង្ឃឹមឡេីងវិញ។ ម៉ាក់សាងអភូត្តហេតុហេីយ។ ម៉ាក់ចូលទៅនៅក្នុងពោះកូនស្រីប្រសារម៉ាក់។ ម៉ាក់មិនទៅណាចោលពួកកូនទេ។ អរគុណម៉ាក់ដែលស្រលាញ់កូនៗយ៉ាងនេះ។ ដោយក្តីគោរព និងស្រលាញ់In Memories & Forever until last breath of mine.

មនុស្សកាន់តែច្រេីនមានការពាក់ព័ន្ធ ការធ្វេីតេស្តកាន់តែច្រេីន លទ្ធផលតេស្តនឹងកាន់តែយឺត មនុស្សកាន់តែច្រេីននឹងឆ្លងជម្ងឺនេះ រាជរដ្ឋាភិបាលមិនអាចសង់មន្ទីរពេទ្យ ឬមានបុគ្គលិកពេទ្យសមាមាត្រទៅនឹងអ្នកជម្ងឺដ៏ច្រេីនលេីសលប់នេះទេ។ នេះជាវិបត្តិសុខភាពសាធារណៈ។ ក្រុមគ្រួសារខ្ញុំទាំងអស់បានកំពុងធ្វេីចត្តាឡីស័កដោយបំបែកខ្លួនចេញពីគ្នា ស៊ូឃ្លាតប្តី ឃ្លាតប្រពន្ធកូន ដេីម្បីការពារមនុស្សជាទីស្រលាញ់របស់យេីង។ សូមទាំងអស់គ្នាការពារខ្លួនអោយបាន កុំអោយមានការសោកស្តាយដូចក្រុមគ្រួសារខ្ញុំ។ ដោយក្តីគោរព ស្រលាញ់ និងទឹកចិត្តជាបេះដូងខ្មែរ

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។