ចូលរួមរំលែកទុក្ខផង! វ៉ាង ស្រីណូ ជួបទុក្ខធំ ខណៈឪពុកជាទីស្រលាញ់បានទទួលមរណភាព កាលពីយប់មិញនេះ ដោយនាងរៀបរាប់ទាំងទឹកភ្នែកថា…

(ហ្វេសបុក)៖ មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញ​សង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វ៉ា​ង ស្រី​ណូ ដែល​ជា​តារា​សម្ដែង ​មានកេរ្តិ៍ឈ្មោះ​ ល្បីមួយរូប កាលពីពេលកន្លងទៅ។ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកទស្សនាដដែល មកទល់ពេលនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១មុននេះបន្តិច យោងតាមគេហទំព័រហ្វេសបុករបស់តារា​សម្ដែងស្រី កញ្ញា វ៉ា​ង ស្រី​ណូ ផ្ទាល់បានបង្ហោះរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា៖ «សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់🙏អោយបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ

នឹងគ្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ ម្សិលមិញ(ម៉ោង9:55នាទី ) លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព🙏🙏😞កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត👴🙏😭»

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ក្មួយប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។