អបិយជំនឿ ៤ យ៉ាង ដែលពលរដ្ឋកូរ៉េមួយចំនួននៅជឿដល់សព្វថ្ងៃ

ក្នុងថ្ងៃនេះ លោកអ្នកនឹងបានដឹងច្បាស់នូវអបិយជំនឿ ៤ យ៉ាង ដែលប្រជាជនមួយចំនួននៅប្រទេសអាស៊ីមួយនេះបន្តជឿ រួមមាន៖

១.លេខ ៤ គឺជាលេខស៊យ៖ ដូចចិនដែរ លេខ ៤ គឺជាលេខមិនល្អ ដោយសារការបញ្ចេញសំឡេងរបស់ពាក្យនេះ គឺស្រដៀងពាក្យ “ស្លាប់”។ ដូច្នេះហើយ បានជានៅតាមជណ្ដើរប្រអប់ជាច្រើននៅកូរ៉េខាងត្បូង អក្សរ F ត្រូវបានប្រើប្រាស់ជំនួសលេខ ៤ ដើម្បីតំណាងជាន់ទីបួន។


២.កុំទុកកញ្ចក់នៅមុខទ្វារ៖ ពលរដ្ឋកូរ៉េមួយចំនួនជឿថា ការដាក់កញ្ចក់នៅមុខផ្ទះ ធ្វើឲ្យសំណាងល្អមិនអាចចូលផ្ទះបាន ដោយសារកញ្ចក់ផ្លាតចេញ។

៣.កក់សក់ថ្ងៃចូលឆ្នាំដេញសំណាងល្អចេញពីខ្លួន៖ ក្នុងថ្ងៃចូលឆ្នាំ ពលរដ្ឋកូរ៉េខ្លះ នឹងមិនកក់សក់ឡើយ ព្រោះពួកគេជឿថា ធ្វើបែបនេះ នាំឲ្យជ្រុះចេញនូវសំណាងល្អឆ្នាំថ្មី។ ចំពោះសិស្សកូរ៉េខ្លះវិញ មុនពេលប្រលងពួកគេនឹងមិនកក់សក់ឡើយ ព្រោះពួកគេជឿថា បើកក់ ជ្រុះបាត់មេរៀនដែលរៀនមុនប្រលង។

៤.ផ្លុំកញ្ចែពេលយប់គឺកោះហៅព្រលឹងខ្មោច៖ នៅកូរ៉េខាងត្បូង មានប្រជាជនខ្លះជឿថា ការផ្លុំកញ្ចែនៅពេលយប់ គឺតំណាងឲ្យការកោះហៅព្រលឹងខ្មោចបិសាច៕

%d bloggers like this: