រន្ធត់ណាស់!!!សាច់​នឹងឆ្អឹង ខ្ទាត​រាយប៉ាយ​ពេញ​ផ្លូវ! បណ្តាលមកពីរថយន្តមិនស្គាល់ម៉ាក បុករឺម៉កម៉ូតូ…

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានមនុស្ស​៣នាក់ បានរងរបួសធ្ងន់ និងស្រាល រីឯសាច់ខ្ទាត​រាយប៉ាយ​​ពេញផ្លូវ មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ។

បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយ ត្រូវបានរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកលឿនដូចហោះ ទៅបុកពីក្រោយពេញទំហឹង​ រួចបើករត់បាត់ស្រមោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ។នៅក្នុងហេតុការណ៍នេះបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសផងដែរ៕

%d bloggers like this: