ជួយស៊ែរឲ្យសាច់ញាត្តិបានឃើញផង យុវជនម្នាក់បានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែ…

ភ្នំពេញ៖ (ព័ត៌មានបឋម)បុរសស្រស់សង្ហារម្នាក់ត្រូវបានរថយន្តដឹកទំនិញ បើកយ៉ាងលឿនជ្រុលបុ កពេញទំហឹងបណ្តាលអោយស្លា ប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះ ថ្នា ក់ចរាចរណ៍ដ៏រន្ធ ត់នេះ កើតឡើងកាលពីកាលពីវេលាម៉ោង២:១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលបុរីសង្ឃឹមថ្មី,ក្នុងភូមិវាល,សង្កាត់កន្ទោក,ខណ្ឌកំបូល,រាជធានីភ្នំពេញ។

ជនរ ង គ្រោះមានឈ្មោះ កាន សុខគង់ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ រស់នៅក្នុងភូមិត្រពាំងសុព័រ,ឃុំឆក់ឈើនាង,ស្រុកអង្គស្នួល,ខេត្តកណ្តាល ជិះម៉ូតូស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល 1AJ.0821 ជិះតែម្នាក់ឯង។ ចំណែករថយន្តបង្កម៉ាក NISSAN UD1400 ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3C.0531 ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ម៉ូតូជនរ ង​ គ្រោះបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើតយ៉ាងលឿនដូចគ្នាហើយបានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាលឲ្យបុ កចំពីមុខពេញទំហឹងអូសប្រហែល១០០ម៉ែត្រ ធ្វើឲ្យមនុស្សខ្ទាតចេញហើយកិនបែ កក្បាលខ្ទេចស្លា ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ដោយឡែកអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកស ពជនរ ង គ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកអង្គស្នួលធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖Khmer Picture