ការពិតត្រូវបានលាតត្រដាង ក្រោយពីសមត្ថកិច្ចចាប់ខ្លួនឃា ត កដែលសម្លា ប់នារីជាបុគ្គលិកកាស៊ីណូនៅប៉ោយប៉ែត…

(បន្ទាយមានជ័យ-សៀមរាប)៖ នៅទីបំផុតជ នដៃដ ល់ដែលសម្លា ប់ស្ដ្រីម្នាក់បុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំ ងនគរបា លតាមស្រា វជ្រាវចា ប់ខ្លួ នបានហើយ នៅវេលាម៉ោងជាង៩យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំ ងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំ ងនគរបាលខេត្តសៀមរាប និងកម្លាំ ងនាយកដ្ឋាននគរបា លព្រហ្មទ ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបា លជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះជាករណី រំ លោ ភ ស ម្លា ប់ ហើយនៅពេលខ្លួនកម្លាំ ងសមត្ថកិ ច្ច ក៏ដកហូតបានកាំ បិ ត ដែលជាវត្ថុ តាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។ បច្ចុប្បន្នជនដៃដ ល់ត្រូវកម្លាំ ងជំនាញកំពុងធ្វើការសួរនាំដើម្បីកសាងសំ ណុំរឿ ងចា ត់ការតាមនី តិវិធី។

សូមរំលឹកថាស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើ ញដេ ក ស្លា ប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។ ស្ដ្រីជនរ ង គ្រោះ ឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥,ស្ថិតក្នុងភូមិក្បាលស្ពាន១,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ៕ប្រភព៖Fast News