ពិតជាសោកស្ដាយណាស់! លោកគ្រូជាធនធានដ៏ល្អមួយរូប​ តែអកុសលលោកគ្រូទទួលមរណភាពត្រឹមវ័យ៤៧ឆ្នាំ ដោយសារ…

ខេត្តក្រចេះ៖ កាលពីថ្ងៃទី០២ មីនា ឆ្នាំ២០២១ មានដំណឹងដ៏ក្រៀមក្រំបំផុតមួយ ដោយលោកគ្រូ កាន់ វុទ្ធី នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តក្រចេះ បានទទួលមរណភាព ត្រឹមវ័យ៤៧ឆ្នាំ ដោយសាររោគាពាធ។ បច្ចុប្បន្នសពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រៃស្ពឺ,សង្កាត់ចោមចៅ២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។

ជាមួយគ្នានេះផងដែរបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ (Imm Ponleu) បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា «ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់លោកគ្រូ កាន់ វុទ្ធី សូមវិញ្ញាណខន្ធលោកគ្រូទៅកាន់ឋានសុគតិភព 🙏🙏»៕