មិនធម្មតាទេ! ជាប់គុកពីរដងទើបតែចេញ ឥឡូវត្រៀមចូលគុគលើកទីបី ដោយសារតែធ្វើរឿងនេះ…

កំពង់ស្ពឺ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មានករណីជនសង្ស័ យម្នាក់ធ្វើសកម្មភាពគាស់លួសសំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រង់ចំណុចភូមិពាណិជ្ជកម្ម,សង្កាត់រកាធំ,ក្រុងច្បារមន,ខេត្តកំពង់ស្ពឺ។

ហេតុការណ៍ខាងលើនេះ ក្រោយពីជនរ ង គ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ កម្លាំងសមត្ថកិច្ចបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន ធ្វើការស្រាវជ្រាវឃា ត់មុខសញ្ញាសង្ស័ យឈ្មោះ កែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព,សង្កាត់រកាធំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ព័ន្ធនាគាចំនួន០២លើករួចមកហើយពីបទលួច

និងបានធ្វើការដកហូតម៉ូតូ១គ្រឿងម៉ាក HONDA C.125 ពណ៌ខ្មៅស៊េរី២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-7224 ដែលជនសង្ស័ យយកមកលាក់ទុកនៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើងក្រោយដីឡូត៍ ឈួន គឹមសាន ។ ករណីខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងចាត់ការតាមនីតីវិធី៕ប្រភព៖ព័ត៌មានរាល់ថ្ងៃ