ញាក់សាច់! ឧក្រិដ្ឋ ជនចំនួន៤នាក់រៀបគម្រោងប្ល ន់យកប្រាប់១លានដុល្លារ តែត្រូវសមត្ថកិច្ចបង្ក្រាបបាន…

ភ្នំពេញ៖ (ព័ត៌មានបឋម)នាវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋ ជនក្នុងករណីប្ល ន់បា ញ់សម្លា ប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ,រាជធានីភ្នំពេញ។

នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះឧក្រិដ្ឋ ជនបានប្រើប្រាស់កាំ ភ្លើ ងវែង និងខ្លីជាច្រើនដើមបា ញ់ស្រោចមកលើកម្លាំងកងរាជអាវុ ធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួនបា ញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លា ប់ចំនួន៤នាក់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នកម្លាំងកងរាជអាវុ ធហត្ថរាជធានីភ្នំពេញជាច្រើននាក់កំពុងធ្វើការឡោមព័ទ្ធ ជុំវិញពីទីតាំងកន្លែងកើតហេតុដោយមានការប្រុងប្រយ័ត្នបំផុត។

មុននេះបន្តិចការដឹកនាំកម្លាំងកងរាជអាវុ ធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ចុះបង្ក្រាបករណីចូលប្ល ន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋ ជន០៤នាក់ បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្ល ន់ សម្លា ប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ជាក្រោយ។

ក្នុងករណីប្ល ន់នេះឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំ ភ្លើ ងវែងAK០១ដើម និងកាំភ្លើងខ្លី០២ដើមបា ញ់ស្រោចមកលើកម្លាំងកងរាជអាវុ ធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុ ធហត្ថបានប្រើសិទ្ធិការពារខ្លួនបា ញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ស្លា ប់នៅនឹងកន្លែង៕ប្រភព៖JTV News