សង្វេគណាស់! ឪពុកម្ដាយនាំកូនទៅរាវលៀសស្រាប់តែភ្លេចខ្លួនបាត់កូនមិនឃើញ ចុងក្រោយបានត្រឺម…

ក្រុងព្រះសីហនុ៖ (ដំណឹងបន្ថែម)ក្មេងប្រុសម្នាក់បានល ង់ទឹកក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១,ក្រុងព្រះសីហនុ ហើយបាត់ខ្លួន កាលពីរសៀលថ្ងៃ២៨ កុម្ភៈ ២០២១ បច្ចុប្បន្នបានស្លា ប់ហើយក្នុងនោះសមត្ថកិច្ចនិងក្រុមគ្រួសារ សាច់ញាតិបានស្វែងរកឃើញសា ក ស ពក្មេងប្រុសរ ង គ្រោះនៅវេលាថ្ងៃត្រង់ថ្ងៃ០១ មិនា ២០២១ ក្នុងទឹកកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងរ ង គ្រោះឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលក្បែររោងចក្រសាន់វ៉ា ក្រុម៣៥ ភូមិ៣ទំនប់រលក,សង្កាត់១,ក្រុងព្រះសីហនុ ឪពុកឈ្មោះ វង្ស សុភណ្ឌ័ អាយុ៣៥ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះ ស៊ីម អៀច អាយុ២៧ឆ្នាំ មុខរបរកម្មការីនី។

ចំពោះមូលហេតុតាមការអះអាងពីសាច់ញាតិប្រាប់សមត្ថកិច្ចថា កើតឡើងពេលឪពុកម្ដាយនាំកូនប្រុសនោះទៅរាវលៀសក្នុងទឹក រួចពួកគាត់ឡើងមកហូបបាយលើគោក ពេលហូបបាយហើយចុះទៅវិញស្រាប់តែបាត់កូនតែម្ដង៕ប្រភព៖Huy Bunleng News