រន្ធ ត់ណាស់! រថយន្តធុនធំពីរគ្រឿងបុ កគ្នាក្រឡា ប់ពេញផ្លូវ បណ្ដាលអោយស្លា ប់និងរបួ សមនុស្សចំនួន…

សៀមរាប៖ (បឋម)កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះ ថ្នា ក់ចរា ចរណ៍ស្ថិតលើផ្លូវជាតិលេខ៦,ភូមិថ្នល់,ឃុំល្វែងឫស្សី,ស្រុកជីក្រែង,ខេត្តសៀមរាប។ រថយន្តដឹកសាំងក្រុមហ៊ុនមួយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ4A-1331 បានបុ កគ្នាជាមួយរថយន្តដឹកជី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5880។

ករណីនេះបណ្ដាលឲ្យមនុស្សស្លា ប់ម្នាក់រ ងរបួ ស៣នាក់រួមមាន៖1.ឈ្មោះ តុលា ភេទប្រុស អាយុ៣៥ឆ្នាំ(ស្លា ប់)មានទីលំនៅរាជធានីភ្នំពេញ អ្នកបើកបររថយន្តដឹកសាំង,2.ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកបើកបររថយន្តដឹកដី(របួ សធ្ង ន់)ទីលំនៅភូមិទះលព្រហា,ឃុំជ២,ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ,3.ឈ្មោះ លឹម ប៊ុនធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នារបួ សស្រាល,4.ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញរបួ សស្រាល។

សមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកស ពធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករ ងរបួ សបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ប្រភព៖JTV News