ស្លុតចិត្តណាស់! ម្ដាយបានត្រឹមអង្គុយយំ ខណៈដែលក្មេងស្រីម្នាក់បានស្លា ប់ក្នុងចំណោមក្មេងបួននាក់ ព្រោះតែ…

ខេត្តកំពង់ចាម៖ (ព័ទ៌មានបឋម)ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងទន្លេមេគង្គត្រង់ចំណុចជិតស្ពានកោះប៉ែន ស្ថិតនៅភូមិរកាក្រោម,សង្កាត់សំបួរមាស,ក្រុងកំពង់ចាម,ខេត្តកំពង់ចាម។ ក្មេងស្រីម្នាក់ក្នុងចំណោម៤នាក់បានល.ង់ទឹកស្លា.ប់ ខណៈពួកគេចុះទៅលេងទឹកទន្លេមេគង្គ។

ស.ពក្មេងស្រីរ.ង.គ្រោះឈ្មោះ ហេង លីតា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទី១,សង្កាត់សំបួរមាស,ក្រុងកំពង់ចាម,ខេត្តកំពង់ចាម។ ផ្អែកតាមការបំភ្លឺ្លរបស់ឈ្មោះ ថុង ដាលីន ភេទស្រី បានអោយដឹងថានៅថ្ងៃទី២៦.០២.២០២១ វេលាម៉ោង១៤.និង០០រសៀល ខ្លួនបានចេញពីផ្ទះម្នាក់ឯងមកជួបមិត្តភក្ដ័៣នាក់ ទាំងអស់មានគ្នា៤នាក់ ១រូបខ្លួន,២ឈ្មោះ យឿន ស្រីនុត ភេទស្រី១៣ឆ្នាំ,៣ឈ្មោះ ស្រីណែត,៤ឈ្មោះ ហេង លីតា ភេទស្រីអាយុ១៤ឆ្នាំ ខ្លួននិងមិត្តភ័ក្តិខ្លួនបានទៅលេងទឹកពេលកំពុងលេងបានមួយសន្ទុះមិត្តខ្លួន លីតា បានល.ង់ទឹកពេលនោះពួកខ្លួនភ័យក៏ស្រែកអោយគេជួយតែជួយមិនបានក៏លិចបាត់ទៅ។ ក្រោយពីពិនិត្យសា.ក.ស.ពរួចសមត្ថកិច្ចជំនាញបានប្រគល់ស.ពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប្រភព៖JTV News