ប្លន់ប៉ះថ្ងៃស៊យ! ករណីចោរ ប្ល ន់ប្រដាប់អាវុ ធ តែចុងក្រោយលោកចោររត់បាតជើងសរព្រាត ព្រោះតែ…

ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចោរ.ប្ល.ន់ប្រដា.ប់អាវុ.ធម្នាក់ធ្វើសកម្មភាពចូលបា.ញ់.ប្ល.ន់ទីតាង Wing មួយកន្លែងយីហោ «ប៉េង សុខចំរើន» មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ (ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១,ខណ្ឌមានជ័យ,ភ្នំពេញ។ ប៉ុន្តែការធ្វើសកម្មភាពនេះមិនបានសម្រេច រហូតដល់បន្សល់ទុកនៅកាំ.ភ្លើ.ងខ្លី១ដើម និងម៉ូតូ១គ្រឿង សម្រាប់ជាតម្រុយដែលសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន។

នៅមុនកើតហេតុចោរ.ប្ល.ន់ម្នាក់នេះជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BX-5216 ចូលទៅទីតាងWing ខាងលើរួចដកកាំ.ភ្លើ.ងខ្លីម៉ាក កា៥៩ ពីចង្កេះធ្វើសកម្មភាពភ្ជង់ទៅលើបុរសជាម្ចាស់ទីតាំងគំរាមប្ល.ន់យកលុយ។

លុះមិនបានប៉ុន្មានផងជនល្មើ.សបានបា.ញ់១គ្រា.ប់ប៉ងសម្លា.ប់ម្ចាស់ទីតាំងតែគ្រាប់កាំ.ភ្លើ.ងមិនផ្ទុះ បណ្តាលអោយបុរសជាម្ចាស់ទីតាំងស្ទុះទៅវា.យប្រតាយប្រតប់ជាមួយជនល្មើ.សរហូតជ្រុះកាំ.ភ្លើ.ង និងដណ្តើមបានកាំ.ភ្លើ.ងពីជនល្មើ.សវិញ ជាហេតុធ្វើអោយជនល្មើ.សភ័យស្ទុះរត់ចេញពីទីតាំង Wing ប៉ងគេចខ្លួនយកតែព្រះអាយ៉ោស ព្រលឹងចុងសក់បាត់ស្រមោល។

ភ្លាមៗនោះបុរសជាម្ចាស់ទីតាំងក៏បានកាន់កាំ.ភ្លើ.ងដេញតាម និងបានបា.ញ់ទៅកាន់ជនល្មើ.សចំនួន១គ្រាប់ដែរតែគ្រា.ប់កាំ.ភ្លើ.ងមិនផ្ទុះទៀត(ចំគ្រាប់ស្អុយបា.ញ់អត់ផ្ទុះ.ដូចគ្នា)ជាហេតុធ្វើអោយជនល្មើ.សមានឱកាសរត់ដោយថ្មើរជើងគេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងលឿនបំផុត។

កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងខាងលើដើម្បីពិនិត្យនិងសាកសួរនាំព័ត៌មាន។ រួចហើយក៏បានអញ្ចើញម្ចាស់ទីតាំងទៅកាន់មូលដ្ឋានកងរាជអាវុ.ធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរនាំបន្ថែមនិងដាក់ពាក្យបណ្តឹងផងដែរ៕ប្រភព៖JTV News