ជនបរទេសដែលស្នាក់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានការចា ក់វ៉ាក់សាំងកូវីដ ១៩ ដោយឥតគិតថ្លៃ…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ជនបរទេសទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំ ងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំងការពារជំ ងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។
នៅថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងការបរទេសប្រកាសថារាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំង ដល់ជនបរទេសទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាដោយមិនគិតថ្លៃ ។
ដោយឡែកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លេីកឡេីងថារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់។ ប្រភព៖ PNN News