ករណីគ្រោះ ថ្នា ក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុ កគ្នាផ្ទុះ ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល…

(ព្រៃវែង)៖ (ព័ត៌មានបឋម)នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហេតុការណ៍គ្រោះ.ថ្នា.ក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដ៣គ្រឿងបុ កគ្នាបណ្ដាលឲ្យ២គ្រឿងផ្ទុះ.ឆេះខ្ទេចទាំងស្រុង និងមានមនុស្ស៣នាក់រ ងរបួ សធ្ង.ន់ស្រាល ស្ថិតក្នុងក្រុងព្រៃវែង,ខេត្តព្រៃវែង។

មុនពេលកើតហេតុមានរថយន្ត៣គ្រឿងបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុ កពេញទំហឹ ងផ្ទុះ.ឆេះរថយន្ត២គ្រឿងខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរ ងរបួ សបា ក់.ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង ចំណែកអត្តសញ្ញាណជនរ ង គ្រោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង៣គ្រឿងបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញរង់ចាំដោះស្រាយពេលក្រោយ៕ប្រភព៖JTV News