កូនខ្មែរគ្រប់រូបត្រូវដឹង!! អាថ៌កំ.បាំ ងនៃប្រាសាទវត្តភូ នៅឡាវ…(មានវីដេអូ)

ប្រាសាទវត្តភូ ពីបុរាណកាលមកស្ថិតនៅ តំបន់ប៉ាក់សេ ខេត្ត ចំប៉ាសក្តិ សម័យអង្គរ ត្រង់ចំណុច ម្លូព្រៃ មានចំងាយ ៦គីឡូម៉ែត្រពី ទន្លេមេគង្គនៃខេត្ត ចំប៉ាសក្តិ។ បច្ចុប្បន្នស្ថិតក្នុង ខេត្តចំប៉ាសក្តិ ប្រទេសឡាវ(លាវ)។ ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអា ណាចក្រខ្មែរ សម័យអង្គរ ដោយបានកសាងឡើងដោយព្រះបាទយ សោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាមរចនាបទ ប្រាសាទកោះកេរិ៍្ត និង ប្រាសាទបាពួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំរាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ ដែលកាលដើមឡើយដែនដីនេះ ជាដែនដីរបស់អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមកអាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.ត.វទី៥មក និងកកើតជាដែនចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣ ។ ប្រាសាទវត្តភូស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ។ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាងកើតមានរាងជាក្រចា ប់សេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថាបយ្យកម្មដែលភាពអស្ចារ្យគឺជណ្តើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អប្រណិត។ ប្រាសាទវត្តភូមានទីតាំងស្ថិតនៅក្បែរភ្នំដែលមានឈ្មោះថា លិ ង្គបវត ដែលភ្នំធម្មជាតិដែលរាងដូចលិ ង្គមានកម្ពស់ ១៨ម៉ែត្រ ដែលមានទឹកហូបចេញពីលិ ង្គឥតដា ច់និងប្រាសាទនេះតំណាងឱ្យភ្នំសុមេរុ ដែលសម្រាប់តម្កល់លិ ង្គរា ជ្យរបស់ព្រះមហាក្សត្រគ្រប់ជំនាន់។ លើសពីនេះគេឃើញមានស្រះទឹកដ៏ធំមួយដែលមានប្រវែងបណ្តោយ ៦០០ម៉ែត្រនិងទទឹងប្រវែង ២០០ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាសាទវត្តភូមានទីតាំងស្ថិតនៅលើគ្រឹះរាជធានីបុរាណមួយនៃអាណាចក្រចេនឡា (សតវត្សរ៍ទី៦-ទី៨) ដែលមានឈ្មោះថា ភវបុរ:។ ព្រះត្រីរមូតិហិណ្ឌូ គឺតំណាងឱ្យព្រះព្រហ្ម ព្រះឥសូរ និងព្រះវិស្ណុ ដែលជាព្រះអាទិទេពធំៗទាំងបីអង្គក្នុងសាសនាហិណ្ឌូ។ ផ្លូវចូលទៅកាន់ប្រាសាទវត្តភូ ដំបូងឡើយមានដាំបង្គោលសិលារៀបជាជួរអមសងខាងលម្អដោយនាគលូន ក៏ប៉ុន្តែនាគលូនទាំងនេះបែ កបា ក់ស្ទើរតែទាំងអស់ ។ តាមផ្លូវនេះក៏មានស្ពាននា គមួយទៀត ដែលកសាងឡើងសម្រាប់នាំមនុស្សលោកទៅកា ន់ឋានសួគ៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សិលាចារឹក៖ គេរកឃើញសិលាចារឹក K-១៣២០ នៅជិត «វាំងខាងជើង»នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។ សិលាចារឹកនេះប្រហែលជាត្រូវបានក ប់ក្រោយព្រះបាទឦសានវរ្ម័នទី១ ចូលទីវង្គត។ គួរកត់សម្គាល់ផងដែរថា សិលាចារឹកនេះមិនមែនជាសិលាចារឹកតែមួយគត់ដែលត្រូវបានក ប់នោះទេ សិលាចារឹក K-៣៦៧ របស់ព្រះបាទជ័យវរ្ម័ នទី១ ក៏ត្រូវបានរកឃើញនៅព្រះលាននៅវត្តភូនេះនៅឆ្នាំ១៩០១ដែរ។ ការក ប់វត្ថុមានតម្លៃនៅពេលមានអា សន្នមិនមែនជារឿងចៃដន្យនោះទេ។ ដូចបានដឹងស្រាប់ ព្រះរាជាដែលឡើងសោយរាជ្យបន្តគឺព្រះបាទជ័យវរ្ម័នទី៤ ដែលជាប់ខ្សែស្រឡាយសា ច់ថ្លៃនឹងព្រះបាទព្រះបាទយសោវរ្ម័នទី១ ដែលជាព្រះបិតាព្រះបាទហស៏វរ្ម័នទី១ និងព្រះបាទឦសានវរ្ម័នទី២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំនាក់ទំនងរវាងព្រះបាទជ័យវរ្ម័នទី៤ នឹងព្រះរាជាមុនៗប្រហែលជា «មិនសូវល្អ» ប៉ុន្មាននោះទេ ព្រោះព្រះអង្គបានទៅសាងរាជធានីថ្មីមួយនៅ ឆោកគគ៌្យរ៑ ដែលត្រូវនឹងតំបន់ប្រាសាទកោះកេរសព្វថ្ងៃ។ សេចក្ដីនៃសិលាចារឹកនេះបានឱ្យយើងដឹងអំពីព ន្ធប្រចាំឆ្នាំដែលត្រូវប្រមូលជាតង្វាយដល់ទេព «ភទ្រេស្វរៈ» នៅឯ «លិ ង្គបុរៈ» ប្រហែលជាត្រូវនឹងតំបន់ប្រាសាទវត្តភូនេះឯង។ បន្ថែមពីនេះ សិលាចារឹកនេះក៏នាំឱ្យយើងដឹងកាន់តែច្បាស់អំពីឆ្នាំឡើងស្វោយរាជ្យនៃព្រះរាជាសម័យអង្គរនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សិលាចារឹកនេះសរសេរពីព្រះរាជាចំនួន៤អង្គដូចជា ព្រះបាទឥន្ទ្រវម្ម៌ទេវ ឡើយស្វោយរាជ្យនៅឆ្នាំ៨៧៧នៃគ.ស។ ព្រះបាទយឝោវម្ម៌ទេវ(ទី១)ជាព្រះរាជបុត្រឡើងស្វោយរាជ្យបន្តនៅឆ្នាំ៨៨៩នៃគ.ស។ ព្រះបាទហឞ៌វម្ម៌ទេវ(ទី១)ជាព្រះរាជបុត្រទី១ឡើងស្វោយរាជ្យបន្តនៅឆ្នាំ៩១០នៃគ.ស។ ព្រះបាទឦឝានវម៌្មទេវ(ទី២)ជាព្រះរាជបុត្រទី២ឡើងស្វោយរាជ្យបន្តនៅឆ្នាំ៩២៥នៃគ.ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងសៀវភៅប្រវត្តិសាស្ត្រចាស់ៗសរសេរថា ព្រះបាទយឝោវម្ម៌ទេវ(ទី១)ស្វោយរាជ្យពីឆ្នាំ៨៨៩ ដល់៨៩៩ នៃគ.ស.។ ចំណុចត្រូវតែកែតម្រូវឡើងវិញផ្អែកតាមសិលាចារឹកខាងលើ។ ព្រះបាទឦឝានវម៌្មទេវ(ទី២)ប្រហែលជាសោ យរាជ្យបានមួយរយៈខ្លីប៉ុណ្ណោះ ព្រោះនៅឆ្នាំ៩២៨នៃគ.ស. ព្រះបាទជយវម្ម៌ទេវ(ទី៤)បានប្រកាសឡើងស្វោយរាជ្យបន្ត។ ប្រវត្តិវិទូជាច្រើនគិតថា ព្រះអង្គជា «ស្ដេចជ្រែករាជ្យ» តែគេមិនបានដឹងច្បាស់ពីច្បាប់ស្នងរាជ្យនៅប្រទេសកម្ពុជានៅសម័យបុរាណនោះឡើយ។ លោក Michael Vickery បានផ្ដល់សម្មិតិកម្មផ្សេងមួយអំពីរឿងនេះវិញ។